លោក ដូណាល់ ត្រាំ ទទួល​ "សំបុត្រ​ដ៏​អស្ចារ្យ" ​ពី​លោក គីម ជុងអ៊ុន

  • 2019-01-03 02:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​ថា លោក​បាន​ទទួល​ "សំបុត្រ​ដ៏​អស្ចារ្យ" មួយ​ពី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយ​លោក​រំពឹង​ថា នឹង​មាន​ជំនួប​កំពូល​លើក​ទី២ កើតឡើង​នាពេល​ខាងមុខ​នេះ។ លោក ដូណាល់ ត្រាំ ថ្លែង​ដូច្នេះ​ក្នុងកិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​កាលពី​ថ្ងៃទី២ ខែ​មករា ឆ្នាំ​២០១៩។

លោក ត្រាំ និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​ពិតជា​បាន​បង្កើត​នូវ​ទំនាក់​ទំនង​ដ៏ល្អ​មួយ។ យើង​ប្រហែល​ជាអាច​នឹង​មាន​កិច្ច​ប្រជុំ​មួយ​ផ្សេងទៀត»។

ការ​លើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​ខាងលើ​នេះ បន្ទាប់ពី​លោក គីម ជុងអ៊ុន បាន​ថ្លែង​សុន្ទរកថា​សម្រាប់​ឆ្នាំសកល​២០១៩កន្លងទៅ​នេះ ដោយ​អំពាវនាវ​ឱ្យ​សម្រួល​ទណ្ឌកម្ម​មកលើ​កូរ៉េ​ខាងជើង។ លោក​ព្រមាន​ថា បើក្រុង​វ៉ាស៊ីងតោន មិន​គោរព​តាមកិច្ច​សន្យា ហើយ​បន្ត​បន្ថែម​ទណ្ឌកម្ម នោះ​ក្រុង​ព្យ៊ុងយ៉ាង នឹង​អាចផ្លាស់ប្តូរ​នូវការ​ចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក។

ជាមួយ​គ្នានោះ លោក គីម ជុងអ៊ុន ក៏បាន​ជំរុញ​ឱ្យ​អាមេរិក បញ្ឈប់​ការ​ចល័ត​សព្វាវុធ​យុទ្ធសាស្រ្ត ទៅកាន់​កូរ៉េខាងត្បូង និង​ផ្អាក​ការធ្វើ​សមយុទ្ធ ដែល​មាន​គោលដៅ​ប្រឆាំង​នឹង​កូរ៉េខាងជើង​ផងដែរ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;