​រដ្ឋសភា​ អនុម័ត​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​មាត្រា​១៨ នៃ​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

  • 2019-01-03 03:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភា បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ខណ្ឌ ខេត្ត ដោយ​សំឡើង​គាំទ្រ​ចំនួន ១០៨ លើ ១០៨សំឡេង​។ ការ​អនុម័ត​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី០៣ ខែ​មករា ឆ្នាំ​២០១៩​។

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺ​មាន​ហេតុផល​ពីរ​យ៉ាង​សំខាន់។

ហេតុផល​ទី១. ដោយសារ​វិទ្យាសាស្ត្រ មាន​ន័យ​ថា កំណើន​ប្រជាពលរដ្ឋ​នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ហេតុផល​ទី២. ត្រង់​ថា កម្ពុជា​ឥឡូវ​នេះ កំពុង​តែ​អនុវត្ត​នយោបាយ​វិមជ្ឈកាល វិ​សហ​វិមជ្ឈកាល ដែល​នេះ​ជា​ការ​កែទម្រង់​ការ​គ្រប់គ្រង​រដ្ឋបាល​យ៉ាង​ធំ​មួយ ដែល​បាន​ចាប់ ផ្តើម​តាំងពី​ឆ្នាំ​២០០២ (បោះឆ្នោត​ឃុំ​ដំបូង​) ហើយ​បន្ទាប់​មក​នៅ​ឆ្នាំ​២០០៩ បាន​ដំណើរការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

សម្តេច​ ស ខេង បាន​បញ្ជាក់​ថា “យើង​មាន​បំណង​ដ៏​ជាក់លាក់​ដើម្បី​នឹង​ផ្ទេរ​អំណាច​តាម​បែប​វិមជ្ឈកាល ជាពិសេស​ក្នុង​នោះ ក៏​មាន​វិមជ្ឈកាល ជាពិសេស​ក្នុង​ការ​ដែល​ផ្ទេរ​សិទ្ធិ​អំណាច ផ្ទេរ​ធនធាន ដែល​មាន​ទាំង​ធនធាន​ថវិកា និង​ធនធាន​មនុស្ស​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុង​បំណង​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​រដ្ឋបាល ដែល​នៅ​ជិត​ជាមួយ​ប្រជាពលរដ្ឋ មាន​សិទ្ធិ​ក្នុង​ការ​អនុវត្ត​កិច្ចការ​របស់​ខ្លួន​បម្រើ​ប្រជាពលរដ្ឋ”​។

សម្តេច​បាន​បន្ត​ថា ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា គឺ​ជា​ការ​បោះឆ្នោត​អសកល លើក​លែង​តែ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;