អាមេរិក គ្រោង​ធ្វើ​សមយុទ្ធ​បាញ់​មីស៊ីល នៅ​ជប៉ុន

  • 2019-01-03 07:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋ​អាមេរិក នឹង​រៀបចំ​ធ្វើ​សម​យុទ្ធ​ជា​លើក​ដំបូង ក្នុង​ឆ្នាំ​២០១៩ ដោយ​ការ​បាញ់​គ្រាប់​មីស៊ីល​ប្រឆាំង​នាវា ចេញ​ពី​កោះ​អូគីណាវ៉ា ប្រទេស​ជប៉ុន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ AFP ដែល​បាន​ដកស្រង់​ពី​ប្រភព​អនាមិក​មួយ នា​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៩​នេះ​។

រូប៖ SCMP
សារព័ត៌មាន Sankei Shimbun បាន​រាយការណ៍​ថា ក្រុង​វ៉ាស៊ីនតោន នឹង​បញ្ជូន​ឧបករណ៍​បាញ់​មីស៊ីល​មួយ​ទៅ​កាន់​កោះ​អូគីណាវ៉ា ដែល​ខ្លួន​ចាត់ទុក​ជា​វិធានការ​ប្រឆាំង​វាយបក​នឹង​ការ​វាយប្រហារ​ដោយ​មីស៊ីល​ប្រឆាំង​នាវា​របស់​ប្រទេស​ចិន។

នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នាវា​ចម្បាំង​ចិន តែងតែ​បើក​ចូល​ទៅ​ក្នុង​តំបន់​ ដែល​នៅ​ជិត​កោះ​អូគីណាវ៉ា ដែល​កងទ័ព​អាមេរិក​ភាគច្រើន កំពុង​ឈរ​ជើង​នៅ​ទី​នោះ​។ ក្រុង​ប៉េកាំង បាន​អះអាង​ថា សកម្មភាព​ទាំង​នេះ គ្រាន់តែ​ជា​ការ​ការពារ​ប្រទេស​តែប៉ុណ្ណោះ។

សកម្មភាព​ទាំង​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន កាលពី​ឆ្នាំ​មុន ចាត់​ទុក​ជា​ការ​បង្កើន​សកម្មភាព​យោធា​របស់​ចិន ក្នុង​ឆ្នាំ​២០១៨​​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;