អ្នកវិភាគ​ល្បី ៣រូប ព្យាករ​ថា Man City មិន​ឈ្នះ Liverpool ទេ យប់នេះ

  • 2019-01-03 08:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កំពូល​តារាងហង្ស​ក្រហម Liverpool នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Etihad នា​ម៉ោង ៣ទៀប​ភ្លឺ​រាត្រី​នេះ ដើម្បី​ជួប​ក្រុម​គូប្រជែង Manchester City ក្នុង​សប្ដាហ៍​ទី២១ នៃ​លីគ​កំពូល​អង់គ្លេស English Premier League។

តើ​ហង្ស​ក្រហម​អាច​បង្កើន​គម្លាត​ពិន្ទុ​ពីក្រុម​គូប្រជែង បានដែរឬទេ?

ក្នុងចំណោម​អ្នក​វិភាគ​បាល់ទាត់​ល្បី​ ៣រូបរបស់​អង់គ្លេស មិនមាន​អ្នក​វិភាគ​រូបនេះ ព្យាករ​ថា Man City នឹងឈ្នះ​នោះទេ ទោះ​លេង​នៅ​ក្នុង​ដី​ខ្លួនឯង​ក៏ដោយ។ អ្នកវិភាគ ២រូប ព្យាករ​ថា​គូនេះស្មើ​គ្នា ខណៈ​១រូប​ទៀត ព្យាករ​ថា Liverpool នឹងឈ្នះ៖

  • លោក Paul Merson អ្នកវិភាគ​នៅ Sky Sports បាន​ព្យាករថា Man City ១-៣ Liverpool។

  • លោក Mark Lawrenson អ្នកវិភាគ​នៅ BBC Sport ព្យាករ​ថា Man City ១-១ Liverpool។

  • លោក Michael Owen អ្នកវិភាគ​ប្រចាំ Metro Sport ព្យាករ​ថា Man City ២-២ Liverpool។

សូមបញ្ជាក់ថា ឆ្លងកាត់​ ២០ប្រកួត​កន្លងមក ក្រុម​កំពូល​តារាង​ហង្ស​ក្រហម មិនទាន់ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយទេ គឺឈ្នះ ១៧ប្រកួត និង​ស្មើ ៣ប្រកួត មាន ៥៤ពិន្ទុ ខណៈក្រុម​មេឃ​ខៀវ ឈ្នះ ១៥ ស្មើ២ ចាញ់ ៣ មាន ៤៧ពិន្ទុ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ៣។ ជួបគ្នា​ជើងទី១ នៅ​កីឡដ្ឋាន Anfield កាលពី​ខែតុលា​កន្លងទៅ ក្រុម​ទាំង២ បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០។

ការ​ព្យាករណ៍​របស់ [ខ្លីៗ]៖ Man City ២-១ Liverpool។ ចុះ​ចំណែក​ប្រិយមិត្ត​វិញ?

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;