Aguero បង្កើត​រឿង​មួយ ក្រោយ​រួម​ចំណែក​ឲ្យ Man City ឈ្នះ ​Liverpool

  • 2019-01-04 01:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Sergio Aguero បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ក្នុង​ក្របខណ្ឌ English Premier League ដែល​អាច​ស៊ុត​បញ្ចូល​ទី ក្នុង​៧​ប្រកួត​ ទល់នឹង​គូ​ប្រកួត​តែមួយ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ បន្ទាប់​ពី​ស៊ុត​គ្រាប់​បាល់​ឲ្យ Manchester City នាំ​មុខ​លើ Liverpool យប់មិញ។

Sergio Aguero ស៊ុតសំដៅទីរបស់ Liverpool (រូបថត៖ Reuters)
ម្ចាស់​ផ្ទះ Manchester City បាន​យក​ឈ្នះ Liverpool ដោយ​លទ្ធផល ២-១ នៅ​កីឡដ្ឋាន Etihad កាលពី​យប់មិញ។ ​ខ្សែ​ប្រយុទ្ធ Aguero ស៊ុត​បើក​ឆាក នៅ​នាទី​៤០ មុន​ចប់​តង់​ទីមួយ។ ក្នុង​នាទី៦៤ ​Liverpool វាយ​បក​គ្រាប់​តាម​ស្មើ​ដោយ​ខ្សែប្រយុទ្ធ Roberto Firmino តែ​ម្ចាស់​ផ្ទះ Man City បន្ថែម​គ្រាប់​ទី២ ដោយ​ខ្សែ​ប្រយុទ្ធ Leroy Sane នៅ​នាទី​៧២​។

គ្រាប់​របស់ Aguero ជា​គ្រាប់​ទី​១៥៣ របស់​គេ​ក្នុង​ក្របខណ្ឌ Premier League។ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ រក​បាន ២៥០​គ្រាប់ ​ក្នុង​អាជីព​របស់​ខ្លួន​។

ជ័យជម្នះ​លើ Liverpool ធ្វើ​ឲ្យ Man City តាម​ពី​ក្រោយ​ក្រុម​ហង្សក្រហម ៤ពិន្ទុ ​ក្នុង​តារាង និង​នាំមុខ Tottenham Hotspur ២​ពិន្ទុ​ដែល​ឈរ​នៅ​លេខ៣។ គិត​ត្រឹម​សប្ដាហ៍​ទី​២១ Liverpool មាន ៥៤​ពិន្ទុ Man City មាន ៥០​ពិន្ទុ ខណៈ Spurs មាន ៤៨​ពិន្ទុ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;