រដ្ឋមន្ត្រី​ការពារជាតិ​ បំពាក់​ឋានន្តរស័ក្តិ​ផ្កាយ​មាស​៤​ ជូន​អតីត​អភិបាល​ខេត្ត​សៀមរាប

  • 2019-01-04 02:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​​បំពាក់​ឋានន្តរស័ក្តិ ដល់នាយទាហាន​ចំនួន​ ២៨​រូប ដែល​ក្នុងនោះ មាន​ថ្នាក់នាយ​ឧត្តមសេនីយ៍ (ផ្កាយ​មាស ៤) ១​រូប ឧត្តមសេនីយ៍ឯក​ (ផ្កាយ ៣) ៣​រូប ឧត្តមសេនីយ៍ទោ​ (ផ្កាយ២) ៨​រូប និង​ឧត្តមសេនីយ៍ត្រី (ផ្កាយ ១) ១៦​រូប​។ ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ ត្រូវបាន​បំពាក់​ជូន​លោក​ឃឹម ប៊ុន​សុង អតីត​អភិបាលខេត្ត​សៀមរាប ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​។​

លោក​នាយ​ឧត្តមឃឹម ប៊ុនសុង ទទួល​ការ​បំពាក់​ឋានន្តរស័ក្តិ​ពី​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់
​សូមបញ្ជាក់​ថា ការបំពាក់​ឋានន្តរស័ក្តិ​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០១៩ របស់​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី​០២ ខែ​មករា​៕

ចុចអាន៖ អភិបាល​ខេត្ត​សៀមរាប ត្រូវ​បាន​ផ្លាស់ប្ដូរ

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;