​ចិន អាមេរិក ​គ្រោង​ចរចា​លើ​​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ​នៅ​សប្ដាហ៍ក្រោយ​

  • 2019-01-04 04:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន និង​សហរដ្ឋអាមេរិក នឹង​រៀបចំ​កិច្ចពិភាក្សា​នៅ​ក្រុង​ប៉េកាំង នា​ថ្ងៃ​ទី៧-៨ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​បាន​កើតឡើង​កាល​ពី​ឆ្នាំ​ទៅ។ ទំនិញ​រាប់​ពាន់​លាន​ដុល្លារ ​ត្រូវ​បាន​ប៉ះពាល់​ដោយសារ​បញ្ហា​នេះ​។

លោក Jeffrey Gerrish អនុ​ប្រធាន​តំណាង​ពាណិជ្ជកម្ម​អាមេរិក នឹង​ទៅ​កាន់​ក្រុង​ប៉េកាំង​ ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន។

​កិច្ច​ប្រជុំ​នេះ ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ ក្រោយពី​មាន​ការ​ឆ្លើយឆ្លង​គ្នា​តាម​ទូរសព្ទ កាល​ពី​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា ឆ្នាំ​២០១៨។ យ៉ាង​ណា​ក៏ដោយ មិន​មាន​ការ​បញ្ជាក់​លម្អិត​ជុំវិញ​ជំនួប​នេះ​ឡើយ។

ក្នុង​ជំនួប​កំពូល​នៅ​ប្រទេស​អាហ្សង់ទីន កាលពី​ចុង​ឆ្នាំ​២០១៨ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតិចិន ស៊ី ជីនពីង បាន​យល់ព្រម​បញ្ឈប់​ការ​ដំឡើង​ពន្ធ​ដាក់​គ្នា​លើ​ទំនិញ រយៈ​ពេល ៩០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១៨​ ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​ ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​៕

អត្ថបទទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;