ពលរដ្ឋកម្ពុជា ចេញទៅកម្សាន្តនៅក្រៅប្រទេស​ ជិត​២ម៉ឺន​នាក់ ក្នុង​ថ្ងៃ​ឆ្លងឆ្នាំសាកល

  • 2019-01-04 04:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ កន្លងទៅ​នេះ មានប្រជាពលរដ្ឋកម្ពុជាចេញទៅដើរកម្សាន្ដនៅក្រៅប្រទេស មាន​ប្រមាណជិត ២ម៉ឺន​នាក់ កើន​ឡើង​ប្រមាណ ២០ភាគរយ បើធៀប​ទៅនឹង​ឆ្នាំ​២០១៧។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP។

អ្នកដំណើរ​កំពុង​ check in ត្រៀម​ហោះហើរ នៅព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ នាពេលកន្លងមក
ចំពោះ​មូលហេតុ​នៃ​ការ​កើនឡើងនេះ ត្រូវ​បាន​លោកស្រី បញ្ជាក់ថា ដោយសារ​បច្ចុប្បន្នមាន​ជើងហោះហើរត្រង់ច្រើន និងមាន​ក្រុមហ៊ុនទេសចរណ៍ រៀបចំ​កញ្ចប់ទេសចរណ៍ក្នុង​តម្លៃប្រកួត​ប្រជែង បង្ក​លក្ខណៈ​ងាយស្រួល​ដល់ពលរដ្ឋកម្ពុជា។

លោកស្រី​បាន​ឲ្យដឹង​ដែរថា ក្នុងអំឡុង​ពេលឆ្លង​ឆ្នាំ​សាកល​កន្លងទៅ ប្រទេស​ដែល​ជា​គោលដៅ​ទេសចរណ៍​ធំៗ​របស់​ពលរដ្ឋ​ខ្មែរ គឺ​ប្រទេស​ចិន ប្រទេស​អឺរ៉ុប និង​ប្រទេស​មួយចំនួន​ទៀត​ក្នុង​តំបន់​អាស៊ាន៕

ក្រុមអ្នកទេសចរ​កម្ពុជា ទៅ​កម្សាន្ត​នៅ​ចូហៃ ប្រទេស​ចិន កាលពី​ពេល​ចុង​ឆ្នាំ​២០១៨ កន្លងទៅ (រូបភាព​ផ្ដល់ឲ្យ)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;