ដូណាល់ ត្រាំ៖ បើខ្ញុំ​មាន​ប្រជាប្រិយ​​ភាព​នៅ​អឺរ៉ុប ខ្ញុំនឹង​មិន​ធ្វើ​ការងារ​​​ខ្ញុំ​ទេ ខ្ញុំ​មិនខ្វល់​ពី​អឺរ៉ុប​ទេ

  • 2019-01-04 04:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី២ ខែ​មករា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ជាបុគ្គល​មាន​ប្រជាប្រិយភាព​នៅ​ក្នុងអឺរ៉ុប នោះ​ខ្ញុំ​នឹង​មិន​ធ្វើការងារ​របស់​ខ្ញុំ​ទេ»។

ការ​ថ្លែង​ខាងលើ​នេះ ក្នុង​ខណៈដែល​គោល​នយោបាយ​របស់​រដ្ឋបាល​ដូណាល់ ត្រាំ បាន​ប៉ះទង្គិច​យ៉ាងច្រើន​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប ដូចជា បញ្ហា​អន្តោប្រវេសន៍ ការចំណាយ​យោធា (ណាតូ) របាំង​ពាណិជ្ជកម្ម បរិស្ថាន ការ​បង្ហូរ​ឧស្ម័ន​ពីរុស្ស៊ី និង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាដើម។

លោក ដូណាល់ ត្រាំ ដើរចេញពីកិច្ចប្រជុំមួយជាមួយ​មន្រ្តីជាន់ខ្ពស់ EU កាលពីពេលកន្លងមក

ជាមួយ​នឹងការ​ការពារ​គោលនយោបាយ​ "America First" លោក ដូណាល់ ត្រាំ បាន​អះអាង​ថា ប្រទេស​អឺរ៉ុប បាន​កេង​ចំណេញ​ពី​អាមេរិក លើ​ពាណិជ្ជកម្ម និង​យោធា ដោយ​ក្នុងនោះ លោក​បាន​អំពាវនាវ​ឱ្យ​ប្រទេស​អឺរ៉ុប ដែល​ជាសមាជិក​អង្គការ​ណាតូ បង្កើន​ការ​ចំណាយ​យោធា។

ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​ដឹងខ្លួន​ថា លោក​ត្រូវបាន​ប្រទេស​អឺរ៉ុប​ បន្ទាប​ចំណាត់ថ្នាក់​របស់​លោក តែ​លោក​ថា «ខ្ញុំ​មិនខ្វល់​ពីអឺរ៉ុប​ឡើយ។ ខ្ញុំ​មិនមែន​ជាប់ឆ្នោត​ដោយសារ​ប្រជាជនអឺរ៉ុប​ឡើយ។ ខ្ញុំ​ជាប់ឆ្នោតដោយ​ប្រជាជន​អាមេរិក និង​អ្នក​បង់ពន្ធ​ដែលជា​ប្រជាជន​អាមេរិក»។ ទោះ​ជាយ៉ាងណា​លោក ដូណាល់ ត្រាំ ថា លោក​នៅតែ​រក្សា​ទំនាក់ទំនង​ដ៏ល្អ​ជាមួយ​មេដឹកនាំ​អឺរ៉ុប៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

;