ឆ្លង​ឆ្នាំ​រួច​ តម្លៃ iPhone ស៊េរី​ថ្មី ធ្លាក់​សល់​ប៉ុន្មាន​?

  • 2019-01-04 06:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone XR, XS និង XS Max ក្រោយ​ចេញ​លក់​បាន​មួយ​រយៈ​ធំ ឃើញ​​តម្លៃ​មានការ​ប្រែប្រួល​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍។ នៅ​ហាង Unity, Seang Lin, 3Plus និង​ហាង Angkor Meas ទាំង iPhone XR, XS និង XS Max ដែល​មាន​ជម្រើស​ស៊ីម​ពីរ ស៊ីម​មួយ​ និង​មាន​ជម្រើស​ពណ៌​ទឹក​មាស ពណ៌​ស ពណ៌​ខ្មៅ កំពុង​ដាក់​លក់​តម្លៃ​ប្រកួតប្រជែង​គ្នា​ខុស​គ្នា​ពី ១០ ទៅ ២០ ដុល្លារ​អាមេរិក

ចង់​ច្បាស់​ឆែក​តម្លៃ​ខាង​ក្រោម៖

iPhone XS Max ស៊ីម​ពីរ

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ១៦០ ដុល្លារ

  • iPhone XS Max ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៣២០ ដុល្លារ

  • iPhone XS Max ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៤៨០ ដុល្លារ។

iPhone XS Max ស៊ីម​មួយ

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ០៧០ ដុល្លារ

  • iPhone XS Max ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២០០ ដុល្លារ

  • iPhone XS Max ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៣៦០ ដុល្លារ។

iPhone XS ស៊ីម​មួយ

  • iPhone XS ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ០៤០ ដុល្លារ

  • iPhone XS ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២០០ ដុល្លារ

  • iPhone XS ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៣២០ ដុល្លារ។

iPhone XR ស៊ីមពីរ

  • iPhone XR ទំហំ 64GB តម្លៃ​ខ្ទង់ ៨១០ ដុល្លារ

  • iPhone XR ទំហំ 128GB តម្លៃ​ខ្ទង់ ៨៥០ ដុល្លារ

  • iPhone XR ទំហំ 256GB តម្លៃ​ខ្ទង់ ៩១០ ដុល្លារ។

ចំពោះ​តម្លៃ​មាន​ធានាពី​ក្រុមហ៊ុន​ផ្លូវ​ការ​ពុំ​មាន​ការ​ប្រែ​ប្រួល​ឡើយ៕

អត្ថបទទាក់ទង មេ Apple បន្ទោស​កត្តា ២យ៉ាង ដែល​ធ្វើ​ឲ្យ​ការ​លក់​ដាំ​ក្បាល​ចុះ

ប្រភព៖ Sabay News អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;