នាយករដ្ឋមន្ត្រី​វៀតណាម​ថា ប្រទេស​នេះ​នឹង​​ក្លាយ​ជា​ស្ដេច​កសិកម្ម​មួយ ​ក្នុង​អំឡុង​​ពេល​១០ឆ្នាំ​

  • 2019-01-04 08:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ថ្លែង​ថា វៀតណាម​អាច​នឹង​ក្លាយ​ជា​សេ្ដច​កសិកម្ម​មួយ ក្នុង​ចំណោម​ប្រទេស​ស្ដេច​កសិកម្ម​ទាំង​ ១៥ នៅ​លើ​ពិភពលោក ក្នុង​អំឡុង​ពេល ១០ឆ្នាំ​ខាង​មុខ​។ ការ​ថ្លែង​របស់​នាយរដ្ឋមន្ត្រី​វៀតណាម ធ្វើឡើង​ក្នុង​ជំនួប​ពិនិត្យ​កិច្ចការ​ក្នុង​ឆ្នាំ​២០១៨ និង​ផែនការ​ក្នុង​ឆ្នាំ​២០១៩ សម្រាប់​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ហាណូយ។

លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម​ មកកាន់​ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅ
លោក Nguyen Xuan Phuc បាន​ឲ្យដឹង​ថា ក្នុង​ឆ្នាំ​២០១៨ វៀតណាម បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​ការ​នាំចេញ​ផលិតផល​កសិកម្ម។ ទន្ទឹម​នេះ រោងចក្រ​កែច្នៃ​កសិកម្ម​ចំនួន ១៨​កន្លែង ត្រូវ​បាន​សាងសង់ និង​ដាក់​ឲ្យ​ប្រើប្រាស់។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​វៀតណាម បាន​ធ្វើការ​អនុគ្រោះ​លើ ១៧៣​ចំណុច ក្នុង​ចំណោម ៣៤៥​ចំណុច​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​វិនិយោគ​នានា។

បន្ថែមពី​នេះ លោក​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ដាក់​ចេញ​ផែនការ​ ដើម្បី​ប្រែក្លាយ​វៀតណាម​ជា​ប្រទេស​កែច្នៃ​និង​នាំចេញ​ឈើ​ ព្រមទាំង​នាំចេញ​បង្គា​ធំ​បំផុត​មួយ នៅ​លើ​ពិភពលោក​​៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;