អតីត​កីឡាករ​ក្លឹប Barcelona នឹង​មក​កាន់​កម្ពុជា ​ក្នុង​ពេល​ឆាប់​ៗ​នេះ

  • 2019-01-04 09:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldinho អតីត​ខ្សែ​ប្រយុទ្ធ​របស់ Barcelona នឹង​មក​ដល់​ខ្មែរ​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៩ ​ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​​កម្មវិធី Tiger Street Football Festival 2019 ដែល​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ។

Ronaldinho អតីត​ខ្សែ​ប្រយុទ្ធ​របស់ Barcelona (រូប៖ pinterest.com)

កាលពី​ឆ្នាំ​២០១៨ កម្មវិធី Tiger Street នេះ​បាន​អញ្ជើញ​អតីត​វីរបុរស​របស់​ក្លឹប​បិសាច​ក្រហម Manchester United គឺ Ryan Giggs មក​កាន់​កម្ពុជា រយៈ​ពេល​ ២ថ្ងៃ ដើម្បី​ចូលរួម​កម្មវិធី ក៏ដូចជា ចែករំលែក​បទ​ពិសោធ​របស់​ខ្លួន ក្នុង​វិស័យ​បាល់ទាត់​ ផង​ដែរ។

សូម​ជម្រាប​ថា ការ​ប្រកួត​ឆ្នាំ​២០១៩​នេះ​​ ត្រូវ​បាន​បង្កើន​ឡើង​រហូត​ដល់ ​​៩​តំបន់​​ ដើម្បី​តម្រូវ​តាម​ការ​រីក​ចម្រើន​នៃ​កីឡា​បាល់ទាត់​ និង​មាន​យុវជន​ចាប់​អារម្មណ៍​លេង​កាន់​តែ​ច្រើន។ តំបន់​ទាំង​ ៩ ​​មាន​ដូច​ខាង​ក្រោម៖

  • មណ្ឌល​ ​ខេត្ត​ព្រះសីហនុ ៖ ​មណ្ឌល​នេះ​ក្រុម​ខេត្ត​ព្រះសីហនុ​ ​កំពត​ កែប​ និង​កោះកុង​​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៥-៦​ ខែ​មករា។

  • មណ្ឌល​ ​ខេត្ត​តាកែវ ៖ មណ្ឌល​នេះ​ក្រុម​ខេត្ត​ តាកែវ​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៣​ ខែ​មករា។

  • មណ្ឌល​ ខេត្ត​កំពង់ស្ពឺ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ព្រៃ​វែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២០​ ខែ​មករា។​

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៦ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ៕

Ryan Giggs មកចូលរួម Tiger Street កាលពីឆ្នាំ២០១៨

ប្រភព៖ Sabay News អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

;