លោក គង់ គាំ នឹងដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយនៅថ្ងៃ៩មករាស្អែកនេះ
- 2019-01-08 03:45:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គង់ គាំ នឹងដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយនៅថ្ងៃ៩មករាស្អែកនេះ
ចន្លោះមិនឃើញ
លោក គង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី និងជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ នឹងដាក់ពាក្យទៅសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ លោក គង់ គាំ ថ្លែងប្រាប់ [ខ្លីៗ] យ៉ាងដូច្នេះនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ។
លោក គង់ គាំ បានបន្តថា បន្ទាប់ពីលោកដាក់លិខិតទៅក្រសួងមហាផ្ទៃ រួចហើយ គឺនឹងមានអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត នឹងដាក់លិខិតទៅតាមក្រោយ ដោយក្នុងនោះមានលោក គង់ បូរ៉ា ផងដែរ។ ប៉ុន្តែអតីតតំណាងរាស្ត្រផ្សេងទៀត មិនត្រូវបានលោក គង់ គាំ បង្ហាញអត្តសញ្ញាណនោះទេ។
ចុចអានបន្ថែម៖ ព្រះមហាក្សត្រ ប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ