ឡាន​ខ្ទង់​៦ម៉ឺន​ដុល្លារ​របស់ CV11 បុក​ខឿន​ផ្លូវ​ក្រោម​ស្ពាន​អាកាស​៧​មករា

  • 2019-01-08 06:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​វេបសាយ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​ឲ្យដឹង​ថា កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​ដ៏​ល្បី​របស់​កម្ពុជា​រហស្សនាម CV11 ចាន់ វឌ្ឍនាកា​ រួម​ជាមួយ​នារី​​ម្នាក់​ បាន​បើក​រថយន្ត​​ Lexus​ Nx200t​ បុក​ខឿន​ច្រមុះ​ជ្រូក​ក្រោម​ស្ពាន​អាកាស​៧​មក​រា​ បណ្តាល​ឲ្យ​ខូចខាត។

ប្រភព​បន្ត​ថា បន្ទាប់​ពី​ព្យាយាម​បើក​រថយន្ត​ គេច​ជិត​ដល់​មុខ​ពេទ្យ​លោកសង្ឃ​ មន្ត្រី​នគរបាល​ចរាចរណ៍​ចាប់​បាន​រថយន្ត​បង្ក​ហេតុ​។ ករណី​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែ​មករា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ខាងក្រោម​ស្ពាន​អាកាស​៧​ មក​រា​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

រថយន្តបង្ក (រូប៖អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ)
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​ Lexus​ Nx200t​ ស្លាក​លេខ​ ភ្នំពេញ​ 2AX-7011​ បើក​តាម​បណ្តោយ​មហាវិថី​ សហ​ពន្ធ​រុ​ស្ស៊ី​ ខណៈ​មក​ដល់​ខាងក្រោម​ស្ពាន​ ៧​មក​រា​ ជា​ចំណុច​ផ្លូវ​កោង​ខ្លាំង​ បាន​ជ្រុល​ទៅ​បុក​ខឿន​ច្រមុះជ្រូក​ បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ ហើយ​ព្យាយាម​បើក​រត់​មក​ជិត​ដល់​មន្ទីរពេទ្យ​លោកសង្ឃ​ ទើប​សមត្ថកិច្ច​ឃាត់​បាន​។ ​ពួក​គេ​ទាំង​ពីរ​ ពុំ​មាន​រង​របួស​នោះ​ទេ​។

សមត្ថកិច្ច​បន្ថែម​ថា ក្រោយ​កើតហេតុ​ ពួក​គេ​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​ បន្សល់​ទុក​តែ​រថយន្ត​ប៉ុណ្ណោះ​។ ចំណែក​រថយន្ត​ត្រូវ​បាន​ប្រគល់​ឲ្យ​នគរបាល​ចរ​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ ក្រុងភ្នំពេញ​ ស្ទួ​ច​យក​ទៅ​រក្សារ​ទុក​ ដើម្បី​រង់ចាំ​ម្ចាស់​ទៅ​ដោះស្រាយ​៕

រថយន្តបង្ក (រូប៖អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ)
ចាន់ វឌ្ឍនាកា

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;