Spurs យក​ឈ្នះ Chelsea គំរាម​ Man Utd មុន​ជួប​គ្នា​ចុង​សប្ដាហ៍

  • 2019-01-09 01:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មាន់​ខ្មាយ​មាស Tottenham Hotspur បាន​យក​ឈ្នះ​ក្រុម​តោខៀវ Chelsea នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី១ វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Carabao Cup ឬ League Cup ដោយ​លទ្ធផល ១-០ កាលពី​យប់មិញ។ ជ័យជម្នះ​នេះ គឺ​មុន​នឹង​ក្រុម​ម្ចាស់ផ្ទះ Spurs បើក​ទ្វារ​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​ជំនួប​លីគ​កំពូល​អង់គ្លេស នៅ​ចុង​សប្ដាហ៍​នេះ។

Kane ស៊ុតបាល់ ១១ម៉ែត្រ បញ្ចូលទី Chelsea ជួយ Spurs យកឈ្នះ ១-០ (រូប៖ Daily Mail)
Spurs បាន​យក​ធ្វើការ​នាំមុខ និង​ជា​គ្រាប់​ជ័យ​ជម្នះ​លើ Chelsea បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Harry Kane ទទួល​បាន​បាល់​ពិន័យ​១១ម៉ែត្រ ស៊ុត​បញ្ចូល​ទី​នៅ​នា​ទី​២៦ ក្នុង​តង់​ទី​មួយ។ ជើងទី២ វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ League Cup នឹង​ត្រូវ​ធ្វើឡើង​នៅ​ទឹកដី​របស់ Chelsea នា​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ខាងមុខ​នេះ។

សូម​ជម្រាប​ថា Spurs នឹង​ត្រូវ​ជួប Man Utd ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី២២ ក្របខណ្ឌ English Premire League នៅ​ថ្ងៃ​ទី១៣ ខែ​មករា ខាងមុខ។ Spurs ត្រូវ​ការ​ជ័យជម្នះ​ដើម្បី​បន្ត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​២ ពី Manchester City ដែល​មាន​ពិន្ទុ​ខុស​គ្នា​២ពិន្ទុ។ ចំណែក Man Utd ដែល​មាន ៣៨ពិន្ទុ បើ​ឈ្នះ​នឹង​បន្ត​ក្ដី​សង្ឃឹម ក្នុង​ការ​ប្រជែង​យក​ចំណាត់​ថ្នាក់​លេខ​៥ ពី Arsenal​ ដែលមាន​ ៤១​ពិន្ទុ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;