CDC យល់ព្រម​លើ​គម្រោង​បង្កើត​រោងចក្រ នៅក្នុង​ខេត្ត២ ដែលមាន​តម្លៃ​សរុប​ជាង ២០លាន​ដុល្លារ

  • 2019-01-09 02:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពីថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ លើគម្រោងបង្កើតរោងចក្រ​របស់​ក្រុមហ៊ុន​ចំនួន៣ នៅខេត្តកំពង់ស្ពឺ និង​ខេត្ត​កណ្តាល ដែលមាន​តម្លៃ​សរុប​ជាង ២០លានដុល្លារ។

គម្រោង​ទាំងនោះ​រួមមាន

១- ក្រុមហ៊ុន MILLENNIUM PLASTIC AND METAL PRODUCTS CO.,LTD.៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គរោង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ២,១២លានដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ២០៥​កន្លែង។

២- ក្រុមហ៊ុន THE SOUL GEAR (CAMBODIA) CO.,LTD.៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​សាលា ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ១៤,៩៨​លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៣៩០៤​កន្លែង។

៣- ក្រុមហ៊ុន JIE RUI FENG (CAMBODIA) LEATHER CO.,LTD.៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​អង្គតាសិត ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មានទុន​វិនិយោគ​ប្រមាណ ៣,៦៥លានដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៨៩០​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;