Qualcomm ប្រតិកម្ម​នឹង​សម្ដី​មេ Apple រឿង​ជម្លោះ​ប៉ាតង់

  • 2019-01-09 03:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ឈីប Qualcomm បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៩​ថា លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ័ន្តច្រឡំ ជុំវិញ​រឿង​ក្ដី​ដែល​ Qualcomm ចោទ​ប្រកាន់​ Apple ថា​បាន​លួច​ចម្លង​ប៉ាតង់​របស់​ខ្លួន។

លោក Tim Cook បាន​ថ្លែង​ប្រាប់ CNBC ក្នុង​កិច្ច​សម្ភាស​មួយ កាលពី​ដើម​ថ្ងៃ​ទី​៨​មករា​ថា ខាង​ភាគី​ទាំងពីរ Apple និង Qualcomm មិន​បាន​ចូល​តុចរចា​ដើម្បី​ឈាន​ដល់​ការ​ដោះស្រាយ​​បញ្ហា​ជម្លោះ​ប៉ាតង់​ ដែល​បាន​កើតឡើង​កាលពី​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ នៅ​ឡើយ​ទេ​។

ក៏ប៉ុន្តែ Qualcomm បាន​បញ្ជាក់​ថា ខ្លួន​បាន​ចូល​រួម​ចរចា​ជាមួយ​ភាគី Apple ជា​ច្រើន​លើក ដើម្បី​ដោះស្រាយ​បញ្ហា​ប៉ាតង់​ ក្នុង​រយៈ​ពេល ១៨​ខែ​ចុងក្រោយ​នេះ​។

លោក Tim Cook នាយក​ប្រតិបត្តិ Apple (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

វេប​សាយ The Wall Street Journal កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចុះផ្សាយ​ថា តុលាការ​ក្រុង​ Fuzhou នៅ​ប្រទេស​ចិន បាន​សម្រេច​ឲ្យ​បញ្ឈប់​ការ​លក់ និង​ការ​នាំចូល iPhone ចាប់ពី​ស៊េរី X ចុះក្រោម បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​ឈិប​ទូរសព្ទ Qualcomm បាន​ដាក់​ពាក្យ​បណ្ដឹង​ជុំវិញ​ការ​លួច​ចម្លង​ប៉ាតង់​ចំនួន​ពីរ​៕

អត្ថបទទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

;