លិខិត​ស្នើសុំ​ធ្វើនយោបាយ​របស់​លោក គង់ គាំ ត្រូវបាន​ដាក់ទៅ​ក្រសួង​មហាផ្ទៃ​រួចហើយ

  • 2019-01-09 04:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ពាក្យ​ស្នើសុំ​របស់​លោក គង់ គាំ អតីត​ឧត្តម​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​ ត្រូវ​បាន​ដាក់ទៅ​សម្តេច ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រួចហើយ​នៅព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩​នេះ។ ប៉ុន្តែ​ការ​ដាក់ពាក្យ​ស្នើសុំ​នេះ គឺ​លោក​ គង់ គាំ មិនបាន​ទៅដោយ​ខ្លួនឯងនោះ​ទេ ដោយ​ឲ្យ​ជំនួយការ​យកទៅ​ដាក់។

លោក ផល ស៊ីថុន អ្នក​ដែល​យក​ពាក្យស្នើសុំ​របស់​លោកគង់ គាំ ទៅដាក់​នៅ​ក្រសួង​មហាផ្ទៃ បានថ្លែង​ប្រាប់ [ខ្លីៗ] នៅមុន​នេះ​បន្តិច​ថា លិខិត​របស់​លោក គង់ គាំ ត្រូវ​បាន​ដាក់​ចូលនៅ​ការិយាល័យ​រដ្ឋបាល​និង​របៀប នៃ​ក្រសួង​មហាផ្ទៃ ហើយ​ខាង​ក្រសួង​បាន​ទទួល​យកលិខិត​នេះ ទៅ​ចុះ​លេខ ដើម្បី​បញ្ជូន​ទៅថ្នាក់​លើ​បន្ត។

យោងតាម​លិខិត​របស់​លោក គង់ គាំ ដែល​ដាក់ជូន​រដ្ឋមន្រ្តី​មហាផ្ទៃ បាន​ឲ្យដឹង​ថា នៅពេល​នេះ លោកមាន​សេចក្តីរីករាយ​ចំពោះ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ មាត្រា​៤៥ថ្មី (ស្ទួន) បើកឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម​អាច​ទទួល​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី និង​តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

សូម​ជម្រាប​ថា ច្បាប់ស្តីពី​វិសោធនកម្ម​មាត្រា៤៥ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​​ប្រកាស​ឲ្យប្រើ​កាលពីថ្ងៃទី២ ខែមករា ឆ្នាំ​២០១៩ និង​ត្រូវ​ប្រកាស​ជាការ​ប្រញាប់ ដើម្បី​បើកផ្លូវ​ឲ្យ​អតីត​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨រូប មានសិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន៕

ចុចអាន​បន្ថែម៖ ព្រះមហាក្សត្រ​ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ នៃច្បាប់​ស្តីពី​គណបក្ស​នយោបាយ

អត្ថបទ៖ សោភា

;