Tiger Street Football Festival 2019៖ រកឃើញ​ក្រុម​ជើងខ្លាំង​ទាំង ៦ ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ

  • 2019-01-09 07:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយឆ្លងកាត់​ការប្រកួត​រយៈពេល ២ថ្ងៃ​ពេញ ក្រុមជើងខ្លាំងទាំង ៦ នៃ​ពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ បានរកឃើញហើយ កាលពីយប់ថ្ងៃទី៦ ខែមករា កន្លងទៅ។

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ A បានក្លាយ​ជា​ក្រុមជើងឯក​ប្រចាំ​មណ្ឌល ក្រោយ​យក​ឈ្នះ​ក្រុម Villa Videci ដោយ​លទ្ធផល ៦-១។ មុន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុមនេះ បានយកឈ្នះ​ក្រុម Nazaro FT ១-០ នៅវគ្គ ៨ក្រុមចុងក្រោយ និងឈ្នះក្រុមយុវជន​សាលា​ខេត្ត​ព្រះ​សីហនុ​ A ៤-០ នៅវគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្រុម​ទាំង​៦​ ប្រចាំ​មណ្ឌល​ព្រះ​សីហនុ​ ដែល​ត្រូវ​ឡើង​ទៅ​​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ នៅ​រាជធានី​ភ្នំពេញ​ មានដូចខាងក្រោម៖

  • លេខ១៖ ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​​​ព្រះសីហនុ ​A​ ទទួល​បាន​ទឹក​ប្រាក់ ​១៥០០​ដុល្លារ​

  • លេខ​២​៖ Villa Videci ទទួល​បាន​ទឹក​ប្រាក់​ ១០០០​ដុល្លារ​

  • លេខ​៣៖ យុវជន​សាលា​​ខេត្ត​ព្រះសីហនុ​ A​ ទទួល​បាន​ ៥០០​ដុល្លារ​

  • លេខ​៤៖ ​យុវជន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ B​ ទទួល​បាន​ ២០០​ដុល្លារ​

  • លេខ​៥៖ Osahkho FC​

  • លេខ​៦៖ Hurricane FC​ A​

បន្ទាប់​ពី​បញ្ចប់​ការប្រកួត​នៅមណ្ឌល​ខេត្ត​ព្រះសីហនុ ពាន​រង្វាន់​ Tiger Street Football Festival 2019 នឹងបន្ត​ទៅស្វែងរក​ក្រុមជើងខ្លាំងនៅមណ្ឌល​ខេត្ត​តាកែវ​ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;