EU សម្រេច​ដក​ការ​ព្រមាន​ ​ជុំវិញ​ការនាំចេញ​ផល​នេសាទ​របស់​ប្រទេស​ថៃ

  • 2019-01-09 07:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃទី៨ ខែ​មករា ឆ្នាំ​២០១៩ បាន​សម្រេច​ដក​ការ​ព្រមាន​ហាមឃាត់​ ការ​នាំចេញ​ផលិតផល​នេសាទ​របស់​ថៃ ទៅ EU បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​បាងកក បាន​ជំរុញ​កំណែទម្រង់​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់។

ប្រទេស​ថៃ បាន​ប្រឈមមុខ​នឹងការ​គំរាម​នេះ ជាង៣ឆ្នាំ​មកហើយ ដោយសារតែ​ការ​បរាជ័យ​លើការបង្ក្រាប​ការនេសាទ​ខុសច្បាប់។ ការ​ព្រមាន​ដែល​ស្ថិតក្នុង​កម្រិត (កាតលឿង) នេះ ត្រូវបាន​ដកទៅវិញ បន្ទាប់ពីភាគីថៃ បាន​ប្រឹក្សាយោបល់​​ជាមួយ EU។

លោក Karmeu Vella ស្នងការអឺរ៉ុប​ទទួល​បន្ទុក​បរិស្ថាន កិច្ចការ​សមុទ្រ និង​នេសាទ បាន​ជួប​ជាមួយ​ឧប​នាយករដ្ឋមន្រ្តី​ថៃ លោក Chatchai Sarikulyna កាលពី​ម្សិលមិញ ដោយ​និយាយ​ថា ការ​ប្រយុទ្ធ​នឹងការ​នេសាទ​ខុសច្បាប់ នៅ​តែជា​អាទិភាព​សម្រាប់ EU។ លោក​ Karmeu Vella បាន​បង្ហាញ​ពីការ​រំភើប​ចិត្ត ដែល EU មាន​ដៃគូ​តាំងចិត្ត​ថ្មីមួយ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​នេះ។

សូម​ជម្រាប​ថា ថៃ​គឺ​ជាប្រទេស​នាំចេញ​គ្រឿង​សមុទ្រ​លំដាប់​ទី៣ ក្នុង​ពិភពលោក។ ប៉ុន្តែ​ការ​នាំចេញ​ដ៏​ច្រើននេះ ត្រូវ​បាន​ក្រុម​អង្គការ​សិទ្ធិមនុស្ស លើកឡើង​ថា គឺ​សម្រេច​បាន​ដោយ​ការ​នេសាទ​ខុសច្បាប់​ និង​ពឹងផ្អែក​លើ​កម្មករ​ដែលមាន​តម្លៃ​ឈ្នួលទាប​មកពី​ប្រទេស​ជិតខាង៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;