ក្រុម​ចំនួន ៣ ដែល​អាចនឹង​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៩

  • 2019-01-09 08:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ​ឆាំង ពិសិដ្ឋ​ ​លេខាធិការ​ប្រតិបត្តិ​​នៃ​គណៈកម្មការ​​​ប្រកួត​បាល់ទាត់​ជាតិ​ បាន​​ឲ្យ​​​ដឹង​ថា​៖ «ដោយ​​យោង​តាម​កិច្ច​​ប្រជុំ​​របស់​គណៈ​កម្មាធិការ​​ប្រតិបត្តិ​​​ នៃ​​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ ថ្មីៗ​នេះ​​ក្លឹប​ដែល​​ជា​បេក្ខភាព​ត្រូវ​ឡើង​មក​លេង​លីគ​កំពូល​ឆ្នាំ​ ២០១៩ ​គឺ​​ក្រុម​ដែល​ប្រកួត​​​ជម្រុះ​ពី​ក្របខណ្ឌ​​ក១ ប៉ុន្តែ​​ដោយ​សារ​​​អត់​មាន​ការ​​ប្រកួត​ ​​យើង​ត្រូវ​​មើល​​លើ​​ការ​ដាក់​ពាក្យ​​របស់​​ក្លឹប​ Forza  របស់​ខេត្ត​សៀមរាប​, ​ខេត្ត​កំពង់​ចាម​ ​និង គីរីវង់​សុខសែន​ជ័យ»។ នេះបើ​តាម​ការ​ចុះ​​ផ្សាយ​របស់ CNCC នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩។

លោក ​ឆាំង ពិសិដ្ឋ​ ​លេខាធិការ​ប្រតិបត្តិ​​នៃ​គណៈកម្មការ​​​ប្រកួត​បាល់ទាត់​ជាតិ
លោក​បន្ត​ថា គណៈកម្មាធិការ​​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​នឹង​ពិនិត្យ​ជាក់​ស្ដែង​អំពី​លទ្ធភាព​ ​​ចំពោះ​ក្រុម​ទាំង​ ៣ ខាង​លើ​ ​​​តើ​ក្រុម​ណា​អាច​​​បំពេញ​​តម្រូវ​ការ​លេង​​នៅ​លីគ​​ឆ្នាំ​ ២០១៩​ បាន។

គួរ​ដឹង​ថា​ ក្រុម​ដែល​ធ្លាក់​ទៅ​ឆ្នាំ​ ២០១៨​ ​និង ត្រូវ​កាត់​ចេញ​​គឺ​​ វេស្ទើន​ភ្នំពេញ។ ក្រុម​តំណាង​ឲ្យ​សាកល​វិទ្យាល័យ​មួយ​នេះ​ ​​ស្ថិត​នៅ​លេខ​១២ បាត​តារាង​ ​ដែល​​​លេង ២២ ​ប្រកួត​មាន​ត្រឹម​ ១ ពិន្ទុ​ប៉ុណ្ណោះ។

នៅ​​​ឆ្នាំ​ ២០១៨​ ណាហ្គាវើល ​​ជា​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ និង​ បាន​កក់​កៅ​អី​ទៅ​លេង​ពាន​ AFC Cup តំណាង​ឲ្យ​កម្ពុជា៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;