កីឡាករ៦នាក់ ជួយ Man City រកបាន៩គ្រាប់ ទល់នឹង Burton
- 2019-01-10 01:40:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ៦នាក់ ជួយ Man City រកបាន៩គ្រាប់ ទល់នឹង Burton
ចន្លោះមិនឃើញ
Manchester City បានបំប៉ោងសំណាញ់ទីរបស់ក្លឹបBurton ចំនួន ៩គ្រាប់ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Carabao Cup ឬ League Cup កាលពីយប់មិញ។ លទ្ធផលនេះ ធ្វើឲ្យក្រុមមេឃខៀវ មានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
Man City រកគ្រាប់បាល់ដោយ Gabriel Jesus ៤គ្រាប់, Kevin de Bruyne ១គ្រាប់, Oleksandr Zinchenko ១គ្រាប់, Phil Foden ១គ្រាប់, Kyle Walker ១គ្រាប់ និង Riyad Mahrez ១គ្រាប់។ ការប្រកួតជើងទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
សូមជម្រាបថា Man City រកបានចាប់ពី ៨គ្រាប់ក្នុង១ប្រកួត ជាលើកដំបូងចាប់តាំងពី ខែវិច្ឆិកា ឆ្នាំ១៩៨៧៕