រដ្ឋបាល​ជលផល ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ ទៅ​ទិញ​ត្រី​ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឱ្យ​បាន​ទាន់​ពេល

  • 2019-01-10 03:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ជលផល បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ រួសរាន់​ទៅ​ទិញ​ត្រី​ចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែ​មករា ឆ្នាំ​២០១៨។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ជលផល កាលពី​ថ្ងៃទី៨ ខែ​មករា ឆ្នាំ​២០១៩។

ការ​ជូនដំណឹង​​នេះ បន្ទាប់​ពី​រដ្ឋបាល​ជលផល​បាន​ធ្វើការ​តាមដាន​លើស្ថានភាព​ទឹក​ក្នុងបឹង​ទន្លេសាប​រួចមក​ឃើញ​ថា គន្លង​ជាយ​នៅតាម​ដង​ទន្លេសាប ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល អាច​នេសាទ​ត្រីបាន​ច្រើន​បន្តទៀត ក្នុង​អំឡុងថ្ងៃ​ខាងលើ​នេះ ប្រសិន​បើ​ផ្ទៃមេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួល​រងនូវ​ឥទ្ធិពលព្យុះទេនោះ។

ជាមួយ​គ្នានោះ រដ្ឋបាល​ជលផល​ក៏បាន​អំពាវនាវដល់​អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បង្ក​លក្ខណៈ​ងាយស្រួល​ជូនដល់​ប្រជាពលរដ្ឋ បាន​ធ្វើ​ដំណើរ​ទៅមក ស្នាក់នៅ​និង​ដឹកជញ្ជូនផលិតផលត្រី កុំឱ្យមានការ​រាំង​ស្ទះ៕


អត្ថបទ៖ សំភី

អត្ថបទថ្មី