​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​រំកិល​រូប​សំណាក​នាង​គង្ហីង

  • 2019-01-10 04:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​សម្រេច​រំកិល​រូប​សំណាក​នាង​គង្ហីង​ពី​កន្លែង​ចាស់ មក​ដាក់​នៅ​ចំណុច​សួន​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់​វិញ ដើម្បី​លើក​កម្ពស់​សោភ័ណភាព​រូប​សំណាក និង​លើក​កម្ពស់​រូប​សំណាក់​ឲ្យ​​ខ្ពស់​ជាង​កន្លែង​ចាស់។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ។

រូបសំណាកនាងគង្ហីង
ការសម្រេច​រំកិល​រូប​សំណាក​នាង​គង្ហីង​នេះ​ គឺ​បន្ទាប់ពី​លោក ឃួង ស្រេង បាន​ចុះពិនិត្យ​ស្ថានភាព​ចរាចរណ៍​ជាក់ស្ដែង នៅ​ចំណុច​ភ្លើង​ស្ដុប​នាងគង្ហីង ដោយ​ឃើញ​ពី​លំហូរ​ចរាចរណ៍​ នៅ​តំបន់​នោះ មាន​ភាព​មមាញឹក​ខ្លាំង។

យោង​តាម​ប្រភព លោក​អភិបាល បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បន្ថែម​ភ្លើង​បំភ្លឺ​ក្រោម​ស្ពាន​ថ្មើរជើង និង​បន្ថែម​ភ្លើង​ស្ដុប​មួយ​បង្គោល​បន្ថែម​ទៀត ដោយ​ពិនិត្យ​ឃើញ​នៅ​តំបន់​នោះ​ នា​ពេល​រាត្រី​មាន​ភាព​ងងឹត។ រដ្ឋបាល​រាជធានី នឹង​កែ​លម្អ​លំហូរ​ផ្លូវ​បត់​ស្តាំ​ នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​ រវាង​វិថី​ទេពផន​ (១៨២) កែង​មហាវិថី​ព្រះ​មុនីរ៉េត​ (២១៧)។

ស្ពានអាកាសថ្មើរជើង នៅស្ដុបនាងគង្ហីង

សូម​ជម្រាប​ថា គិត​មក​ទល់​ពេល​នេះ ការដ្ឋាន​ស្ពាន​អាកាស​ថ្មើរជើង​នាងគង្ហីង បាន​សាង់សង់​រួច​រាល់​បាន ៩០% ហើយ​៕

លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ​ស្ថានភាព​ចរាចរណ៍​ជាក់ស្ដែង នៅ​ចំណុច​ភ្លើង​ស្ដុប​នាងគង្ហីង

រូប៖ ទំព័រហ្វេសប៊ុករបស់​លោក ឃួង ស្រេង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;