នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ WiFi សាធារណៈ

  • 2019-01-10 07:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ក្រើន​រំឭក​ឲ្យ​ប្រជាពលរដ្ឋ​ មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់វ៉ាយហ្វាយ​ (Wi-Fi) សាធារណៈ ដូចជា នៅ​ភោជនីយដ្ឋាន ព្រលាន​យន្តហោះ ជាដើម ដែល​អាច​បង្ក​ហានិភ័យ​ផ្សេងៗ ដូចជា​ការ​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន (រូបភាព និង ឯកសារ) លេខ​សម្ងាត់ (Password) និង​ចែកចាយ​មេរោគ (Virus Malware)។

ដើម្បី​ប្រើប្រាស់​វ៉ាយហ្វាយ​សាធារណៈ​ប្រកប​ដោយ​សុវត្ថិភាព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ណែនាំ​ដូច​ខាងក្រោម៖

  • បញ្ជាក់​ឲ្យ​ប្រាកដ​ថា​ វ៉ាយហ្វាយ​ដែល​បាន​ភ្ជាប់​ គឺ​ជា​វ៉ាយហ្វាយ​ដែល​មាន​ប្រភព​ច្បាស់លាស់

  • ជៀសវាង​ការ​ចូល​ទៅ​ក្នុង​គណនី​សំខាន់​ៗ​ដូចជា ធនាគារ iCloud និង Email ជាដើម

  • បិទ​ប្រព័ន្ធ​វ៉ាយហ្វាយ​ពេល​ដែល​លោក​អ្នក​ពុំ​ត្រូវ​ការ​ប្រើប្រាស់

  • បិទ Network Sharing នៅ​លើ​កុំព្យូទ័រ​ ដើម្បី​ជៀសវាង​កុំព្យូទ័រ​ដទៃ​ទៀត​ភ្ជាប់​ចូល​កុំព្យូទ័រ​របស់​លោកអ្នក​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;