កាណាដា នឹង​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោប្រវេសន៍​ជាង ១​លាន​នាក់

  • 2019-01-10 07:27:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ប្រទេស​កាណាដា នឹង​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនអន្តោប្រវេសន៍​ជាង ១​លាន​នាក់ ​ក្នុង​អំឡុង​រយៈពេល ៣​ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២ ។ នេះ​បើ​យោង​តាម​របាយការណ៍​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​កាណាដា លោក Ahmed Hussen ។

ពិធីផ្ដល់​សញ្ញាតិ ដល់ជនអន្តោប្រវេសន៍ ដែល​បានធ្វើឡើង​នៅ​កាណាដា
របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៨ ដែល​បញ្ជូន​ទៅ​សភា​កាណាដា​នេះ បាន​បង្ហាញ​ថា កាណាដា ​នឹង​ផ្ដល់​ការ​រស់នៅ​ស្រប​ច្បាប់​ដល់​ជន​អន្តោប្រវេសន៍​ចំនួន ១ ០៨០ ០០០ នាក់។ កាលពី​ឆ្នាំ​២០១៧ ​កាណាដា ផ្ដល់​ភាព​ស្របច្បាប់​ដល់​ជន​អន្តោប្រវេសន៍ ចំនួន ២៨៦០០០ ​នាក់។

របាយការណ៍​ដដែល​បន្ត​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ៥​នាក់ ដែល​រស់នៅ​កាណាដា មិនមាន​ដើម​កំណើត​នៅ​ក្នុង​ប្រទេស​កាណាដា​នោះទេ។ ក្នុង​នោះ ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​រស់នៅ​កាណាដា មាន​ជាង ៦លាន​នាក់ គិត​ចាប់ពី​ឆ្នាំ​១៩៩០​ មក​៕

អត្ថបទទាក់ទង ៥​ប្រទេស ដែល​​ងាយស្រួល​ក្នុង​ការ​ចូល​សញ្ជាតិ​បំផុត

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;