រាជរដ្ឋាភិបាល នឹង​ចាប់ផ្តើម​សង់​ប្រឡាយ​ជា​បេតុង ប្រវែង​ជិត ៤០០​គីឡូម៉ែត្រ​ក្នុង​ខេត្ត៥ នៅ​ចុងឆ្នាំ​នេះ

  • 2019-01-10 07:40:41
  • ចំនួនមតិ 1 | ចំនួនចែករំលែក 834

ចន្លោះមិនឃើញ

រាជ​រដ្ឋាភិបាល​គ្រោងនឹង​ចាប់ផ្ដើម​សាងសង់​ប្រឡាយ​ជា​បេតុង​ប្រវែង ៣៨១,២​គីឡូម៉ែត្រ​នៅក្នុង​ខេត្ត​ចំនួន​៥ ដែលជា​គម្រោង​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនើប​នៃ​វិស័យ​កសិកម្ម ​នៅក្នុង​អំឡុង​ត្រីមាសទី​៣ ឬទី៤ នៃឆ្នាំ​២០១៩​ខាងមុខ​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម។

លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​បច្ចេកទេស​របស់​ក្រសួង​ធនធាន​ទឹក រួម​ជាមួយ​នឹង​អ្នកបច្ចេកទេស​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កំពុង​ចាប់ផ្ដើម​ចុះ​ពិនិត្យ និង​វាយតម្លៃ​រួមគ្នា ទៅលើ​គម្រោង​ពង្រឹង​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនើប សម្រាប់​វិស័យ​កសិកម្ម (IAIP) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើឡើង​នោះ ។

លោក ចាន់ យុត្ថា បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ក្រុម​អ្នក​ជំនាញ​កំពុង​ជ្រើសរើស​មើល​នៅក្នុង​គម្រោង​ទាំងនោះ ថាតើ​គម្រោង​ណាមួយ​មាន​អាទិភាព ដើម្បី​ចាប់ផ្ដើម​ធ្វើ​កម្មវិធី​លម្អិត និង​ដាក់​ឱ្យអ្នក​ម៉ៅការ​ដេញថ្លៃ​មុនគេ»។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ ក្រសួង​ធនធានទឹក​ធ្លាប់បាន​ចុះផ្សាយ​អំពី​ជំនួប​រវាង​លោក លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក និង​គណៈ​ប្រតិភូ ADB ដែល​ពិភាក្សាគ្នា​ជុំវិញ​គម្រោង​​គម្រោង Irrigated Agriculture Improvement Project (IAIP) ដោយ​គ្រោងនឹង​សាងសង់​ប្រឡាយ​ទឹក​ចាក់​បេតុង នៅក្នុង​ខេត្ត​ចំនួន៥ រួម​មាន​ខេត្ត​បាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និង​ខេត្ត​កំពត។

គម្រោង​ពង្រឹង​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនើប សម្រាប់​កសិកម្ម (IAIP) នេះ ត្រូវការ​ចំណាយ​ថវិកា​ប្រមាណ ១៣៥លាន​ដុល្លារ ដែលជា​គម្រោង​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ក្នុងខេត្ត​​ទាំង៥ សម្រាប់​ឱ្យ​ប្រជា​កសិករ អាចមាន​ទឹក​ប្រើប្រាស់​លើ​ដំណាំស្រូវ ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ ដែលក្នុង​១ឆ្នាំ​ កសិករ​អាចធ្វើស្រូវ​បាន​៣ដង។

លោក ចាន់ យុត្ថា បន្ថែម​ទៀត​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី នឹង​ចាប់ផ្ដើម​ផ្ដល់​ថវិកា ឱ្យ​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​នេះ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅពេល​ខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន ប្រែ​សម្រួល៖ សំភី

;