មួយ​ជើង​របស់ Messi J ​កក្រើក​បណ្ដាញ​សង្គម នៅ​ថៃ

  • 2019-01-11 01:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ឆ្នើម Chanathip Songkrasin ឬ Messi J បាន​ជួយ​ឲ្យ​ក្រុម​ដំរី​សឹក​ថៃ ទទួល​បាន ៣​ពិន្ទុ​ជា​លើក​ដំបូង ក្នុង​វគ្គ​សន្សំ​ពិន្ទុ ពានរង្វាន់ AFC Asian Cup 2019 បន្ទាប់ពី​ស៊ុត​បំប៉ោង​សំណាញ់​ទី ១គ្រាប់ ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុម​បារ៉ែន កាលពី​ម្សិលមិញ។ ១​គ្រាប់​របស់​ Messi J ជា​គ្រាប់​ជ័យជម្នះ​ដែល​ថៃ ធ្វើ​បាន ១-០ ​លើ​បារ៉ែន ពេល​ចប់​ការប្រកួត​​។

អ្នកគាំទ្រ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ បាន​នាំគ្នា​បង្ហោះ​អបអរសាទរ​ក្រុម​របស់​ខ្លួន នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter សម្រាប់​ជ័យជម្នះ​ទៅ​លើ​បារ៉ែន ក្នុង​ការ​​ប្រកួត​ទី​២ បន្ទាប់​ពី​ថៃ ទទួល​បរាជ័យ​ធ្ងន់ធ្ងរ ក្រោម​ថ្វី​ជើង​ក្រុម​ឥណ្ឌា ដោយ​លទ្ធផល ៤-១ កាលពី​ប្រកួតទី១។

នេះ​ជា​ជ័យ​ជម្នះ​លើក​ដំបូង របស់​ថៃ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​លោក Sirisak Yodyardthai​ ​បន្ទាប់​ពី​បណ្ដេញ​គ្រូបង្វឹក​សញ្ញាតិ​ស៊ែប Milovan Rajevac ក្រោយ​ចាញ់​ឥណ្ឌា។

រូប៖ FA Thailand

ក្នុង​ពូល A ថៃ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ បណ្ដោះ​អាសន្ន ​ក្នុង ២​ប្រកួត ស្មើ​ជា​មួយ ឥណ្ឌា ដែល​បាន​ចាញ់​អារ៉ាប់រួម យប់មិញ។ ដូច្នេះ អា​រ៉ាប់រួម ​ឈរ​នៅ​លេខ​១ មាន ៤​ពិន្ទុ ខណៈ​បារ៉ែន ស្ថិត​នៅ​លេខ​៤ មាន​ ១​ពិន្ទុ​៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;