ធឿន​ ធារ៉ា​ ទទួលតម្លៃខ្លួន​ប៉ុន្មាន ក្រោយ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​ទឹកទី១ នៅ Max Muay Thai​?

  • 2019-01-11 02:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយខកខាន​ឡើង​សង្វៀន​ Max Muay Thai​ មួយ​រយៈពេល​ធំ​មក​ អ្នក​លេង​កែង​មក​ពី​ខេត្ត​ព្រៃវែង​ ធឿន​ ធារ៉ា​ បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ និង​បាន​ផ្ដួល​កីឡាករ​ថៃ SEUAFAI SOR.SAKSIT ឲ្យ​សន្លប់​​ក្នុង​ទឹក​ទី១​​ កាល​ពីថ្ងៃទី៦ ខែមករា ចុង​សប្ដាហ៍​កន្លងទៅ។​

ធឿន​ ធារ៉ា​ បាន​ឲ្យដឹង​ថា​ ការ​ឡើង​សង្វៀន​​ Max Muay Thai ជាថ្មីនេះ​ ទទួល​បាន​តម្លៃ​ខ្លួន​​ដដែល​​ គឺ​​ប្រហែល​ ៦០០​ដុល្លារ​ ប៉ុន្តែ​តំណែង​ជា​គូ​ឯក​ក្នុង​កម្មវិធី ​មិនបាន​ដូច​មុន​ទេ​ ពីព្រោះ​បាត់​មុខ​យូរ​ពេក។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ ​ក៏​មិន​ដឹង​ថា​ឡើង​ប្រកួត​ប៉ុន្មាន​ដង​ទៀត​ដែរ​ ទើប​អាច​ឈាន​ក្លាយ​ជា​គូ​ឯក​ដូច​មុន។​

ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ ២០១៧​ ខាង​លើ​បន្ថែម​ទៀត​ថា​ មុន​ពេល​ប្រកួត​នៅ​ថៃ​ជា​ថ្មី​នោះ ខ្លួន​គិត​ថា​ប្រហែល​មិន​មាន​អ្នក​គាំទ្រ​ច្រើន​ដូច​មុន​ទេ​ ប៉ុន្តែ​មិនមែន​ដូច្នោះ​ឡើយ​ ពោល​គឺ​នៅ​ពេល​ប្រកួត​​តែ​ម្ដង មាន​អ្នក​គាំទ្រ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ និង​ជនជាតិ​ថៃ​​​បាន​ស្រឡាញ់គាំទ្រច្រើនដដែល៕

ប្រភព៖ Sabay News អត្ថបទ៖ នួន ស៊ីណា

អត្ថបទថ្មី
;