ប្រធានាធិបតី​តៃវ៉ាន់ តែងតាំង​នាយករដ្ឋមន្រ្តី​ថ្មី

  • 2019-01-11 03:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen នឹង​តែងតាំង​នាយក​រដ្ឋមន្រ្តី​ថ្មី​គឺ​លោក Su Tseng-chang ដែលជា​អតីត​ប្រធាន​គណបក្ស​វឌ្ឍនភាព​ប្រជា​ធិបតេយ្យ (DPP) រយៈពេល ២​អាណត្តិ។ នេះ​បើតាម​ភ្នាក់ងារ​សារព័ត៌មាន​តៃវ៉ាន់​នៅថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៩​នេះ។

Su Tseng-chang ចាប់ដៃជាមួយលោកស្រី Tsai Ing-wen
ការ​តែងតាំង​នេះ បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី William Lai និង​សមាជិក​គណៈរដ្ឋមន្រ្តី​ទាំងមូល បានលាលែងពីតំណែង ដោយសារតែគណបក្ស​ DPP បាន​ចាញ់ការបោះឆ្នោត​ថ្នាក់​តំបន់​កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១៨។ លោក William Lai បញ្ជាក់​ថា ការ​លាលែង​នេះ ជា​ការ​ទទួល​ខុសត្រូវរបស់​លោក​ ចំពោះ​ការ​បរាជ័យ​ក្នុងការបោះឆ្នោតនេះ។

ចំពោះ​ការបរាជ័យ​នេះ លោកស្រី Tsai Ing-wen ក៏បាន​ចុះចេញ​ពី​ប្រធាន​គណបក្ស DPP នេះផងដែរ ដោយ​លោកស្រី​បាន​សុំទោសអ្នកគាំទ្រ​ទាំងអស់ និង​ធានាទទួលខុសត្រូវចំពោះ​លទ្ធផល​បោះឆ្នោត​នេះ ប៉ុន្តែ​លោកស្រី​មិន​លាលែង​ពីតំណែង​ប្រធានាធិបតី​ឡើយ ពោលគឺ​លោកស្រី​នៅតែ​បន្តកាន់​តំណែង​នេះ រហូតដល់​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ ដែលគ្រោង​នឹងធ្វើឡើង​នៅខែ​មករា ឆ្នាំ​២០២០៕

អត្ថបទ​ទាក់ទង៖ ប្រធានាធិបតី​តៃវ៉ាន់ លាលែង​ពី​ប្រធានបក្ស ក្រោយ​បរាជ័យ​ក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;