អគារ​ស្នងការដ្ឋាន​​នគរបាល​រាជធានីភ្នំពេញ​ថ្មី​កម្ពស់​៩ជាន់ នឹងត្រូវ​សាងសង់ឡើង​ដោយ​បំពាក់​បច្ចេក​ទំនើប

  • 2019-01-11 04:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រងនគរ​បាល​ជាតិ និង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បញ្ជាក់​ប្រាប់ [ខ្លីៗ] នាព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៩​ថា អគារ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ថ្មី គ្រោង​នឹង​សាងសង់ឡើង​ដោយមាន​កម្ពស់ ៩​ជាន់។

ប្លង់គំរូអគារថ្មី
លោក​ថា អគារ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ថ្មី​នេះ គឺ​នៅ​ទីតាំង​ចាស់​ដដែល ដែល​ស្ថិតនៅតាម​បណ្តោយ​​ផ្លូវ ៥៩៨ (ផ្លូវ​ជាសុផារ៉ា) ពោលគឺ​មិនមាន​ការ​ផ្លាស់​ប្តូរទៅ​ណានោះទេ។ ទោះជា​យ៉ាងណា លោក​មិន​ទាន់​អាច​បញ្ជាក់​ អំពី​ការ​ចំណាយ​ថវិកា​សាងសង់​អគារ​ថ្មីនេះនៅឡើយ​។
លោកឧត្តមសេនីយ៍ឯក ស ថេត ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩

សូម​ជម្រាប​ថា នៅ​ព្រឹក​នេះ លោក​ឧត្តមសេនីយ៍​ឯក ស ថេត បាន​ដឹកនាំ​កិច្ច​ប្រជុំ ​ដោយ​ផ្តោតទៅ​លើ​របៀប​វារៈ​សំខាន់ៗ ចំនួន​ពីរ​គឺ៖

ទី១. បង្កើត​អនុ​គណៈ​កម្មការ​គ្រប់​គ្រង​ការ​សាងសង់​អគារ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ថ្មី ដែល​អគារ​នេះ​មាន​ការិយាល័យ​ធ្វើ​ការ​សម្រាប់​មន្ត្រី​នគរ​បាល​គ្រប់​ផែន បំពាក់​បច្ចេក​វិទ្យា​ទំនើបតាម​ដាន​គ្រប់ហេតុការណ៍​ក្នុងរាជធានីភ្នំពេញ ព្រម​ទាំង​ចំណត​យានយន្ត​ត្រឹមត្រូវ។

និងទី​២.ត្រៀម​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩ ខាងមុខ​នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;