៤​ ប្រទេស​ ប្រជែង​គ្នា​យក​ពាន E-Sport ​អន្តរជាតិ​ MATIC 2019 នៅកម្ពុជា

  • 2019-01-11 06:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 49

ចន្លោះមិនឃើញ

ការ​​ប្រកួត​​កីឡា​អេឡិចត្រូនិក​​​​អន្តរជាតិ​ MATIC 2019 (Mission Against Terror International Championship) នឹង​ធ្វើឡើង​នៅថ្ងៃអាទិត្យ ទី១៣ ខែមករា​ ចុង​សប្ដាហ៍​នេះ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​​។

ក្រុម​ជើងខ្លាំង​របស់​កម្ពុជា នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​មក​ពី​ប្រទេស​ ៣ ផ្សេង​ទៀត គឺ ម៉ាឡេស៊ី ចិន និងថៃ នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល សែនសុខ។

ពាន​ MATIC

ក្រុម​តំណាង​កម្ពុជា នឹង​រកឃើញ​នៅ​ក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស (NET 2018 National Final) នាថ្ងៃសៅរ៍ ទី១២ មករា ខណៈ​ក្រុម​ភ្ញៀវ រួមមានក្រុម Safe First របស់ថៃ ក្រុម Suicide របស់ម៉ាឡេស៊ី និងក្រុម Ali Huaye របស់​ចិន។

ក្រុម​ដែល​ទទួល​បាន​ជើងឯក នឹងទទួល​បាន​ពាន​១ អម​ដោយ​ទឹកប្រាក់ ៦ពាន់​ដុល្លារ រី​ឯ​ក្រុម​ជើង​ឯករង នឹង​ទទួល​បានប្រាក់​រង្វាន់ ៣ពាន់​ដុល្លារ។

ក្រៅ​ពី​ការ​ប្រកួត​ជាក្រុម ក្រុម​មាន​ការ​ប្រកួត​លក្ខណៈ​ឯកត្តជន​ផងដែរ គឺ​លេខ១ ទទួល​បាន ៥០០ដុល្លារ លេខ២ ទទួល​បាន ៣០០ដុល្លារ និង​លេខ ៣ ទទួលបាន ២០០ដុល្លារ។

នេះ​ជា​លើក​ទី២ ហើយ​ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពាន​រង្វាន់ E-Sport ដ៏ធំ​នេះ ពោល​គឺ​លើក​ទី១ កាលពីឆ្នាំ២០១៤។ កាលពី ២០១៨ កន្លងទៅ ក្រុម​កម្ពុជា​ Never Care បាន​ជើងឯក​រង ក្រោយ​ចាញ់​ក្រុម​ម៉ាឡេស៊ី Syne Gaming នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

សូម​បញ្ជាក់ថា ការ​ប្រកួត​​ជើង​ឯក​ជាតិ​ទូទាំង​ប្រទេស​ និង​ MATIC 2019 ​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ក្រុមហ៊ុន Sabay ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ព្រឹត្តិការណ៍​នេះ ឧបត្ថម្ភ​​ដោយ​ ក្រុម​ហ៊ុន​ទូរសព្ទ​ Huawei ស្ថានីយ៍​ទូរទស្សន៍​ MYTV ផ្សារ​ទំនើប​ AEON Mall និង​ក្លឹប​កីឡា​អេឡិចត្រូនិក​ MCT E-Sport Cambodia៕

អត្ថបទ៖ សុខ សុវត្ថិ

;