ក្រុមហ៊ុន​ចិន គ្រោង​វិនិយោគ​សង់​ផ្លូវដែក​លើ​អាកាស​នៅ​កម្ពុជា

  • 2019-01-11 08:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវដែក​លើ​អាកាស​លើក​ដំបូង​នៅ​កម្ពុជា អាចនឹង​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​អនាគត ដើម្បី​រួមចំណែក​លើក​កម្ពស់​វិស័យ​ដឹកជញ្ជូន ទេសចរណ៍ និង​ពាណិជ្ជកម្ម។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ដកស្រង់​ពី​ជំនួប​ពិភាក្សា​ទ្វេភាគី រវាង​លោក ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​គណៈ​ប្រតិភូចិន​ខេត្ត​ឆុងឈី ដឹកនាំ​ដោយ​លោក LUO LINQUAN សមាជិក​គណៈកម្មាធិការ CPC នៃ​តំបន់​ជីវឡុងប៉ កាលពី​រសៀល​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩។

លោក LUO LINQUAN បាន​ជម្រាប​ជូន លោក ឈួន ដារ៉ា អំពី​សក្តានុពល​ខេត្ត​ឆុងឈីង និងការ​សាងសង់​ផ្លូវដែក​លើ​អាកាស ដោយ​ក្រុមហ៊ុន Chongqing Monorail Transit Engineering ដែលមាន​ឯកទេស​ខាង​វិស្វកម្ម ព្រមទាំង​គម្រោង​បង្កើត​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​តំបន់​ជីវឡុងប៉ នៃ​ខេត្ត​ឆុងឈីង។

ជាការ​ឆ្លើយតប លោក ឈួន ដារ៉ា បាន​សម្តែង​ការ​ស្វាគមន៍ ចំពោះ​ប្រតិភូ​ខេត្ត​ឆុងឈីង ដែលមាន​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​ផ្លូវដែក​លើ​អាកាស ក៏​ដូចជា​ វិស័យ​សក្តានុពល​សំខាន់ៗ​មួយ​ចំនួន​ទៀត។ លោក​បាន​ជម្រាប​ជូន​ភាគី​ចិន អំពី​វឌ្ឍនភាព​របស់​កម្ពុជា ជាពិសេស​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និង​ទេសចរណ៍​ផងដែរ៕

ចុចអាន៖ រាជរដ្ឋាភិបាល គ្រោង​សង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ពី ​ភ្នំពេញ ទៅ ស្តាត​មរតកតេជោ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;