Samsung បង្ហើប​គម្រោង​​ចេញ​ត្រកូល​​ស្មាតហ្វូន​ថ្មី

  • 2019-01-14 03:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​កូរ៉េ Samsung នឹង​បញ្ចេញ​ត្រកូល​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ទូរសព្ទ​របស់​ចិន ដូចជា Xiaomi ។

ហាង Samsung មួយកន្លែង នៅប្រទេសឥណ្ឌា (រូបថត៖ Reuters)
Samsung បាន​បង្ហើប​ថា ខ្លួន​គ្រោង​ចេញ​ស្មាតហ្វូន​ស៊េរី M ដែល​ជា​ទូរសព្ទ​កម្រិត​មធ្យម ដោយ​គ្រោង​លក់​ជា​លើកដំបូង ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា។ ​ក្រុមហ៊ុន​កូរ៉េ​ដដែល​រំពឹង​ថា ការ​បញ្ចេញ​ត្រកូល​ស្មាតហ្វូន​ថ្មី​នេះ នឹង​ជួយ​ពង្រឹង​ការ​លក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មាន​ការ​កើនឡើង​ទ្វេដង​។

Samsung បន្ត​ថា ខ្លួន​នឹង​ចេញ​ចំនួន ៣​ម៉ូដែល សម្រាប់​ត្រកូល M ដែល​នឹង​មាន​លក់​នៅ​ទីផ្សារ​ឥណ្ឌា ចាប់ពី​ចុង​ខែ​មករា ឆ្នាំ​២០១៩​នេះ។ ប៉ុន្តែ ​ការ​លក់​នៅ​ទីផ្សារ​ប្រទេស​ដទៃទៀត Samsung មិន​ទាន់​មាន​គម្រោង​នោះ​ទេ។ ចំពោះ​តម្លៃ គឺ​ប្រហែល ១៤១ដុល្លារអាមេរិក​។ យ៉ាងណាមិញ មិន​មាន​ការ​​បញ្ជាក់​លម្អិត​ពី​លក្ខណៈសម្បត្តិ​របស់​របស់​ត្រកូល M នេះ​ឡើយ​។

សូម​ជម្រាប​ថា ការ​លក់​ស្មាតហ្វូន​របស់ Samsung នៅ​ឥណ្ឌា មាន​ចំនួន ​៥,៣ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ១២​​ខែ​ គិត​ត្រឹម​ចុង​ខែ​មីនា ឆ្នាំ​២០១៨។ មនុស្ស​ប្រមាណ​ជាង ៣៥០លាននាក់​នៅ​ឥណ្ឌា មិនបាន​ប្រើប្រាស់​ស្មានហ្វូន​ឡើយ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;