រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ ចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការ

  • 2019-01-14 06:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​លោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះអនុស្សរណៈយោគយល់គ្នា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ដើម្បី​ពង្រឹងកិច្ចសហប្រតិការជាមួយគ្នាឲ្យកាន់តែរឹងមាំ។ ពិធី​ចុះអនុស្សរណៈយោគយល់គ្នានេះ គឺធ្វើឡើង​ស្របពេល​ដែលលោកស្រី ផានី យ៉ាថូទូ បាន ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ នៅទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធី​ចុះ​ MoU រវាង​ប្រធាន​រដ្ឋសភាកម្ពុជា និងឡាវ
ប្រធានរដ្ឋសភាកម្ពុជា និងឡាវ បានសម្តែងមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាយើងទាំងពីរ ដែលបានដំណើរការទៅដោយរលូន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក។

លោកស្រី​ប្រធានរដ្ឋសភាប្រទេសឡាវ បានគាំទ្រលើខ្លឹមសារអនុស្សរណៈ ដែលបានចុះហត្ថលេខានាឱកាសនេះ និងបានស្នើសូមសម្តេចប្រធាន រដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរបង្កើតឲ្យមានសិក្ខាសាលារួមគ្នា។

សម្តេចអគ្គមហាពញាចក្រី ក៏​បានកោតសរសើរចំពោះរដ្ឋសភាឡាវ ដែលបានរៀបចំកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាសុីហ្វិក​ APPF លើកទី១៧ កាលពីឆ្នាំ២០០៩ ប្រកបដោយភាពជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរបស់វេទិកានេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមរបស់តំបន់គឺការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាព៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;