ស៊ឹម ថៃណា ត្រៀមចេញ​ចម្រៀង១បទ​ឆាប់ៗនេះ ក្រោយ​ចាកចេញ​ពី​ផលិតកម្ម M ជាង​កន្លះ​ឆ្នាំ

  • 2019-01-14 08:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង ស៊ឹម ថៃ​ណា ​បាន​ចាក​ចេញ​ពី​ផលិត​កម្ម M ​ហើយ ​ដោយ​ពេល​នេះ ម្ចាស់​បទ​ "ខ្វល់​ពី​ខ្ញុំ​ផង ទាន់​ខ្ញុំ​នៅ​ក្បែរ​" វិវត្ត​ខ្លួន​មក​ជា​តារា​ចម្រៀង​ឯក​រាជ្យ ​ដោយ​ផលិត​បទ​ចម្រៀង Original Song ​ចំនួន​១​បទ ​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

​តារា​​រូប​នេះ ​បាន​បញ្ជាក់​ថា ​នាង​បាន​ចាក​ចេញ​ពី​ផលិត​កម្ម​​មាន​រយៈ​​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ​ចាប់​តាំង​ពី​ម្ដាយនាង​បាន​ទទួល​អនិច្ចកម្ម​មក​ម្ល៉េះ។ ហេតុ​ផល​ ត្រូវ​បាន​កញ្ញា ថៃ​ណា ​អះ​អាង​ថា ដោយ​សារ​ចង់​ស្វែង​រក​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ មិន​រង​អារម្មណ៍​ពី​បុគ្គល​ណា​ម្នាក់។

តារា​រូប​នេះ ​យល់​ថា ​ខ្លួន​​ធ្វើ​ជា​តារា​ចម្រៀង​ឯក​រាជ្យ​សក្ដិសម​​ជាង​តារា​ចម្រៀង​ចុះ​កុង​ត្រា ​ព្រោះ​កញ្ញា​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​ការងារ​តាម​អារម្មណ៍ ​ដូច្នេះ​បើ​មាន​បទ​ចម្រៀង​ចង់​ច្រៀង​ពេល​ណា​ក៏​ចេញ ​ជា​សិទ្ធ​សេរីភាព​មួយ​ដែល​កញ្ញា​ចង់​បាន​ច្រើន​ជាង។ ​

​​នៅ​ពេល​​ក្លាយ​ជា​តារា​ចម្រៀង​ឯក​រាជ្យ​វិញ ថៃ​ណា ​ទទួល​ស្គាល់​ថា​​ជួប​ការ​លំបាក​ខ្លះ​ដែរ ​តែ​ក្រុម​ការងារ​របស់​ខ្លួន​ សុទ្ធ​តែ​សកម្ម​និង​ខ្នះ​ខ្នែង។ ​ដូច្នេះ​បទ​ចម្រៀង​ថ្មី​​បែប​មនោសញ្ចេតនា​ត្រៀម​ចេញ​ដែល​មាន​លាយ​បញ្ចូល​ភ្លេង​បុរាណ​នោះ ​ប្រាកដ​ជា​អាច​អង្រួន​ចិត្ត​អ្នក​គាំ​ទ្រ​បាន​ មិន​ខាន តែ​ចំណង​ជើង​​ កញ្ញា​សុំ​លាក់​សិន។​​

ចំពោះ​ការងារ​សិល្បៈ​វិញ ​តារា​ស្រី​ធ្លាប់​រង​ព័ត៌មាន​ថា ​ស្រលាញ់​ភេទ​ដូច​គ្នា ​ប្រាប់​ថា ​មិន​សូវ​មមាញឹក​ច្រើន​ឡើយ ​​តែ​យ៉ាង​ណា​ខ្លួន​នៅ​តែ​ខំ​ប្រឹង​ជាមួយ​ការងារ​នេះ ​ដោយ​ជំហាន​ដំបូង​ គឺ​ចេញ​មួយ​បទ​សិន ​ដើម្បី​ស្ទាប​ស្ទង់​ទី​ផ្សារ​៕

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី
;