អតីត​តារា​ក្ដៅ​សាច់ Mia ​ជួប​កីឡាករ West Ham មុន​ស៊ុត​ចូល​លើ​ Arsenal

  • 2019-01-14 08:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​តារា​សម្ដែង​រឿង​ក្ដៅ​សាច់ Mia Khalifa បាន​ដើរចូល​ក្នុង​ច្រក​ទៅ​កាន់​ទីលាន​ប្រកួត​ រួច​បាន​ជួប​ជាមួយ​កីឡាករ​របស់​ក្រុម​ញញូរធំ West Ham ក្នុង​ពេល​សម្រាក​តង់​ទី​មួយ និង​មុន​ពេល​ដែល​ West Ham បាន​រក​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម​កាំភ្លើងធំ Arsenal ដោយ​លទ្ធផល ១-០ នៅ​កីឡដ្ឋាន​ London កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

Mia Khalifa បង្ហោះរូបថត ក្នុងទីលានរបស់ West Ham ពេលប៉ះ Arsenal
Mia ដែល​មាន​ដើម​កំណើត​នៅ​លីបង់ បាន​ជួប​ជាមួយ​ខ្សែ​ប្រយុទ្ធ Lucas Perez ក្នុង​ពេល​ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​ថ្មី​របស់​ខ្លួន ដោយ​ជា​ពិធីការិនី​មួយ​រូប​របស់​គម្រោង​ថ្មី​មួយ ដែល​បង្កើត​ដោយ​អ្នក​រៀបចំ​ក្របខណ្ឌ Enlish Premier League ។ ជាមួយ​ការ​បង្ហាញ​ខ្លួន​នេះ​ដែរ អតីត​តារា​ក្ដៅសាច់​ដែល​បាន​លា​ឈប់​កាលពី​ឆ្នាំ​២០១៥​នេះ បាន​បង្ហោះ​វីដេអូ​បង្ហាញ​សកម្មភាព​របស់​ខ្លួន​ ជួប​ជាមួយ Perez ផង​ដែរ។

Mia ក៏​ធ្លាប់​បង្ហោះ​រូបថត ពាក់​អាវ​ West Ham ផង​ដែរ។ ​ក្នុង​ការ​សម្ភាស​ជាមួយ​ប៉ុស្តិ៍ Arsenal Fan TV នាង​បាន​បង្ហើប​ថា ​ខ្លួន​ជា​អ្នកគាំទ្រ​របស់​ក្រុម​ញញួរធំ។

សូម​រំឭក​ថា West Ham បាន​ស៊ុត​យក​ឈ្នះ​លើ Arsenal ​ក្រោយ​ពេល​សម្រាក​តង់​ទី១ នៅ​នាទី​៤៨ ដោយ​ខ្សែ​បម្រើ ​Declan Rice ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;