ថៃ ជា​ក្រុម​អាស៊ាន​ដំបូង​​ ដែល​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម Asian Cup

  • 2019-01-15 01:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ បាន​ក្លាយ​ជា​ក្រុម​មក​ពី​តំបន់​អាស៊ាន​តែ​មួយ​គត់​ ដែល​បាន​ឈាន​ទៅ​កាន់​វគ្គ ១៦​ក្រុម​ចុងក្រោយ ពាន​រង្វាន់ AFC Asian Cup 2019 បន្ទាប់​ពី​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​២ មាន​ ៤​ពិន្ទុ​ ក្នុង​ពូល A ។ លទ្ធផល​នេះ គឺ​បន្ទាប់​ពី​ថៃ បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​អារ៉ាប់រួម ១-១ កាលពី​យប់មិញ​។

រូបភាពផ្ដល់សិទ្ធិដោយ Reuters
ខ្សែបម្រើ Thitiphan Puangjan ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ដំរី​សឹក​ថៃ តាម​ស្មើ អារ៉ាប់រួម ដែល​បាន​បើក​ការ​នាំ​មុខ​ថៃ នៅ​កីឡដ្ឋាន Al Maktoum នៅ​ក្រុង Al Ain ។

សូម​ជម្រាប​ថា ថៃ ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ​ជា​លើក​ដំបូង ចាប់​តាំង​ពី​ដើម​ទសវត្សរ៍ ១៩៨០។ ៣​ប្រកួត​របស់​ថៃ ​គឺចាញ់​ឥណ្ឌា ៤-១ ឈ្នះ​បារ៉ែន ១-០ និង​ស្មើអារ៉ាប់រួម​​ ១-០។ ថៃ ចាប់​ដៃ​ជាមួយ អារ៉ាប់រួម ដែល​ឈរ​នៅ​លេខ​១​ក្នុង​ពូល ឈាន​ទៅ​វគ្គ​បន្ត។

ចំណែក​ក្រុម​អាស៊ាន ២​ទៀត ដែល​បាន​ចូលរួម Asian Cup 2019 គឺ​ វៀតណាម និង ហ្វីលីពីន សុទ្ធតែ​បាន​ធ្លាក់​នៅ​វគ្គ​ចែក​ពូល​៕

រូបភាពផ្ដល់សិទ្ធិដោយ Reuters
រូបភាពផ្ដល់សិទ្ធិដោយ Reuters
រូបភាពផ្ដល់សិទ្ធិដោយ Reuters
រូបភាពផ្ដល់សិទ្ធិដោយ Reuters

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;