ក្រសួង​ ប្រកាស​ដក​អាជ្ញាបណ្ណ​ទេសចរណ៍​ពី​​ភោជនីយដ្ឋាន-អាហារដ្ឋាន​ ជុំវិញ​បញ្ហា​មួយ

  • 2019-01-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សារាចរ​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ ចុះ​​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ក្រសួង​ទេសចរណ៍​ នឹង​សម្រេច​ដកហូត​មក​វិញ​នូវ​អាជ្ញាបណ្ណ​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទេសចរណ៍​ទាំងឡាយ​ណា​ ដែល​ពុំបាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​អនាម័យ​ ឬ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។

សារាចរ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្រសួង​ទេសចរណ៍​ និង​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត​ នឹង​មិន​ផ្ដល់​អាជ្ញាបណ្ណ​ទេសចរណ៍​ដល់​គ្រប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទេសចរណ៍​ទាំងឡាយ​ណា ដែល​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ ចេញពី​ក្រសួង​សុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឡើយ​។

ក្រសួង​បាន​រំឭក​ថា យោង​តាម​ច្បាប់​ស្ដីពី​ទេសចរណ៍​មាត្រា​៣២ កថាខណ្ឌ​ទី២ បាន​បញ្ញត្តិ​ថា "គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ប្រកប​អាជីវកម្ម​ទេសចរណ៍​បានទេ ប្រសិនបើ​បុគ្គល​នោះ​មិន​បាន​ទទួល​ការ​ផ្ដល់​អាជ្ញាបណ្ណ​ទេសចរណ៍​ពី​ក្រសួង​ទេសចរណ៍ ឬ​ពី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។...” ដែល​ក្នុង​នោះ​លក្ខខណ្ឌ​ផ្ដល់​អាជ្ញាបណ្ណ​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​ទេសចរណ៍ តម្រូវ​ឲ្យ​មាន​ជាចាំបាច់​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ពី​ក្រសួង​សុខាភិបាល ឬ​មន្ទីរ​សុខា​ភិបាល ឬ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។

ក្រសួង​បន្ត​ថា កន្លងមក​មាន​អាជីវកម្ម​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​ទេសចរណ៍​មួយ​ចំនួន មិន​ទាន់​បាន​អនុវត្ត​កាតព្វកិច្ច​ស្នើ​សុំ​អាជ្ញាបណ្ណ​ទេសចរណ៍ ក៏ដូចជា​ការអនុវត្ត​ឲ្យបាន​នូវ​ការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​នេះ​ទេ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;