ថៃ នឹង​បង្កើត​ភ្លៀង​សិប្បនិម្មិត​ នៅ​ក្រុង​បាងកក

  • 2019-01-15 03:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ថៃ នឹង​ប្រើប្រាស់​យន្តហោះ​ចំនួន ២​គ្រឿង​ ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប ​ដើម្បី​បង្កើត​ទឹកភ្លៀង​សិប្បនិម្មិត​ នៅ​ប៉ែក​ខាងកើត ក្រុង​បាងកក នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៥ ខែ​មករា ឆ្នាំ​២០១៩នេះ​។ ការ​បង្កើត​ទឹកភ្លៀង​នេះ ក្នុង​គោល​បំណង​សម្អាត​ខ្យល់​ក្នុង​ក្រុង​បាងកក​ ដែល​ត្រូវ​បាន​បំពុល​ហួស​កម្រិត​អាសន្ន​។

រូបថត៖ Basler Turbo Conversions
ប្រធាន​នាយកដ្ឋាន​អាកាសចរណ៍​ ​ទឹកភ្លៀង​សិប្បនិម្មិត​ និង​កសិកម្ម Surasee Kittimonton បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​បង្កើត​ភ្លៀង​សិប្បនិម្មិត​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​អង្គារ រហូត​ដល់​ថ្ងៃ​សុក្រ អាស្រ័យ​លើ​អាកាសធាតុ​ជាក់ស្ដែង​។

​ការ​សម្អាត​ខ្យល់​ដោយ​ភ្លៀង​សិប្បនិម្មិត​នេះ​ដែរ ត្រូវ​បាន​ធ្វើឡើង បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា សង្ងត់​ធ្ងន់​ពី​បញ្ហា​នេះ អំឡុង​ដំណើរ​ទៅ​កាន់​ក្រុង​ឈៀង​ម៉ៃ ក្រោយពី​របាយការណ៍​ស្ដីពី​ហានិភ័យ​ចំពោះ​សុខភាព បង្ក​ដោយ​ការ​បំពុល​ខ្យល់។

ក្រសួង​សុខាភិបាល​ថៃ បាន​ធ្វើការ​ណែនាំ​ឲ្យ​ប្រជាជន​ថៃ នៅ​ក្រុង​បាងកក ពាក់​ម៉ាស់ ប្រសិនបើ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ដែល​ប៉ះពាល់។ ចំណែក​រដ្ឋបាល​ក្រុង​បាងកក បាន​ធ្វើ​ការ​ចែក​ម៉ាស់​ ជាង ១ម៉ឺន​ម៉ាស់ ឲ្យ​ប្រជាជន​នៅ​តាម​តំបន់​សំខាន់​ៗ​៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;