ពិធីការិនី វីតវីត ​ចង់​បន្ថែម​ជំនាញថ្មី​តែ​មានការ​បារម្ភ

  • 2019-01-15 07:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កញ្ញា វីត​វីត ​ធ្លាប់​តែ​បង្ហាញ​ខ្លួន​នៅ​មុខ​ទស្សនិកជន​ក្នុង​នាម​ជា​ពិធី​កា​រី​នី ​និង​តារា​បង្ហាញ​ម៉ូដ បាន​បង្ហើប​ថា នាង​ក៏មាន​ស្រឡាញ់ និង​មាន​កូនចិត្ត​ចង់​សម្តែង​ភាពយន្ត​ដែរ តែនាងមានការបារម្ភ​ដោយសារតែ​នាង​មិនធ្លាប់​សម្តែង​ភាពយន្ត​ម្តងណាឡើយ។

វីតវីត បន្ត​ថា ទោះ​ជា​ខ្លួន​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​លើ​ការ​សម្ដែង​ក៏​ពិត​មែន ​តែ​បើ​ផលិត​ករ​ចាប់​អារម្មណ៍​ ប្រហែល​ជា​​រូប​នាង​អាច​ពិចារណា។ នាង​អះអាងថា ទោះ​ជាតួ​មាន​ចរិត​បែប​ណា ​ក៏​ខ្លួន​អាច​សម្ដែង​បាន​ទាំង​អស់ មិន​ថា សុភាព​ ឡិកឡក់ កាច​ ពិស​ពុល នោះ​ទេ ប៉ុន្តែ​វីត​វីត ​ចាប់​អារម្មណ៍​ខ្លាំង​លើ​រឿង​បុរាណ​ច្រើន​ជាង។

​យ៉ាង​ណាមិញ សិល្បការិនីរូបនេះ ​នៅ​បារម្ភ​រឿង​មួយ​ទៀត​ផង​ដែរ ព្រោះ​​ជា​ធម្មតា​ សុខភាព​របស់​ខ្លួន​មិន​សូវ​ល្អ​នោះ​ទេ ហើយ​ឃើញ​រៀម​ច្បង​ថត​ភាព​យន្ត​ភាគ​ច្រើន ហត់​ខ្លាំង ​ដូច្នេះ​ខ្លួន​ខ្លាច​ស៊ូ​មិន​រួច។ ​មួយ​រយៈ​នេះ ​ការងារ​សិល្បៈ​របស់​ វីត​វីត មមាញឹក​គួរ​សម ដោយ​ទទួល​ការងារ​ខាង​ក្រៅ​ច្រើន​ជាង​នៅ​តាម​ទូរទស្សន៍៕

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី
;