រង្វាន់​សម្តេច​តេជោ សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​លើកទី៣ គ្រោង​នឹង​ប្រគល់​ជូន​នៅចុង​ខែ​កុម្ភៈ

  • 2019-01-16 03:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍​បាន​ឱ្យដឹង​ថា រង្វាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​លើកទី៣​ គ្រោងនឹង​ប្រគល់​ជូន នៅ​ក្នុង​ឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត នាថ្ងៃ​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

កាលពីថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ លោក​ ណេប សាមុត អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​វាយតំលៃ​ទីក្រុង​ស្អាត បាន​ដឹកនាំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “ស្ដង់ដា​ចលនា​ប្រឡង​ប្រណាំង​រង្វាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ លើក​ទី៣ ឆ្នាំ​២០១៨-២០១៩” អម​ជាមួយ​ការ​ប្រគល់​សៀវភៅ និង​នីតិវិធី​ស្តីពី “ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍” Poster “របៀប​បង្កើត Green Passport” និង Poster “របៀប​ប្រើប្រាស់ App បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍” ដល់​មន្ត្រី​មន្ទីរ​ទេសចរណ៍​២៥​រាជធានី-ខេត្ត។

រង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​មាន​០៧ប្រភេទ​រង្វាន់​គឺ៖

ទី១. រង្វាន់​ធុរកិច្ច​ដែលមាន​ស្នាដៃ​ឆ្នើម​ខាង​ថែរក្សា​អនាម័យ និង​បរិស្ថាន

ទី២. រង្វាន់​ធុរកិច្ច​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុងការ​អនុវត្ត​គោលការណ៍ ៣Rs

ទី៣. រង្វាន់​ធុរកិច្ច​ដែលមាន​ស្នាដៃ​ឆ្នើម​ខាង​សុខុមាលភាព​សង្គម និង​បេតិកភណ្ឌ​វប្បធម៌

ទី៤. រង្វាន់​ធុរកិច្ច​ដែលមាន​ស្នាដៃ​ឆ្នើមខាង​ផ្នែក​កន្លែង​ធ្វើការ ដែលមាន​ភាព​ល្អប្រសើរ

ទី៥. រង្វាន់​សហគ្រិន​ដែលមាន​ស្នាដៃ​ឆ្នើម

ទី៦. រង្វាន់​ធុរកិច្ច​ដែលមាន​ស្នាដៃ​ឆ្នើម ខាងថែរក្សា​ឆ្នេរស្អាត

និង​ទី៧. រង្វាន់​ធុរកិច្ច​ដែលមាន​ស្នាដៃ​ឆ្នើម​ខាង​ប្រើប្រាស់​ផលិតផល​ខ្មែរ។

បើតាម​ក្រសួង​ទេសចរណ៍ បញ្ជាក់​ថា ប្រតិបត្តករ​ទេសចរណ៍​អាច​ស្នើសុំ​ចូលរួម​ប្រឡង​ប្រណាំង ដូចមាន​ពន្យល់​ក្នុង spot video ខាងក្រោម៕

អត្ថបទ និង​រូបភាព​ផ្តល់ឱ្យ​ដោយ​ក្រសួងទេសចរណ៍

អត្ថបទ៖ សំភី

អត្ថបទថ្មី
;