ទូត​ចិន ​ប្រាប់​មូលហេតុ​អ្នក​វិនិយោគ​ចិន សម្រុក​មក​បណ្ដាក់​ទុន​ នៅ​កម្ពុជា

  • 2019-01-17 01:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្ដី​ជាន់​ខ្ពស់​នៃ​ស្ថាន​ទូត​ចិត​ប្រចាំ​នៅ​កម្ពុជា​ បាន​លើកឡើង​ថា កំណើន​វិនិយោគិន​ចិន​ បាន​និង​កំពុង​មក​បណ្តាក់​ទុន​រកស៊ី​ នៅ​កម្ពុជា យ៉ាង ច្រើន​ដែល​ជា​ចលករ​មួយ​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា។ ជាក់​ស្តែង​វិស័យ​ដែល​មើល​ឃើញ​ថា មាន​ការ​រីក​ចម្រើន​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី និង​សំណង់ ដែល​សុទ្ធ សឹង​តែ​ជា​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ទុន​ជន​ជាតិ​ចិន។ នេះ​បើ​តាម​ការ​អះ​អាង​របស់​មន្រ្ដី​ជាន់​ខ្ពស់​នៃ​ស្ថាន​ទូត​ចិត​ប្រចាំ​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩។

លោក​ Wang wentian ឯក​អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា (រូបថត៖ ក្រសួងព័ត៌មាន/ខឹម សុវណ្ណារ៉ា)
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ​២០១៩​ នៅ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក​ Wang wentian ឯក​អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា កំណើន​អ្នក​វិនិយោគ​ចិន​មក​បណ្តាក់​ទុន​ច្រើន​នៅ​កម្ពុជា​ ដោយសារ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ចិន និង​កម្ពុជា មាន​ភាព​រឹងមាំ និង​រីកចម្រើន។ លោក​បញ្ជាក់​ថា ក្នុងនោះ​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ ក៏​ជា​កត្តា​ដែល​ជំរុញ​កំណើន​អ្នក​វិនិយោគ​ចិន​ នៅ​កម្ពុជា បូករួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ជា​ផ្នែក​មួយ​ទៀត​ដែល​ធ្វើ ឲ្យ​អ្នក​វិនិយោគ​ចិន ​មក​បណ្តាក់​ទុក​ នៅ​កម្ពុជា ច្រើន​ផង​ដែរ​។

លោក​ឯក​អគ្គ​រដ្ឋ​ទូត​បន្ត​ថា មួយ​វិញ​ទៀត​បរិយាកាស និង​គោល​នយោបាយ​របស់​កម្ពុជា​ល្អ ក៏​ជា​កត្តា​រួមផ្សំ​ដែល​ធ្វើឲ្យ​អ្នក​វិនិយោគ​ចិន​មក​បណ្តាក់​ទុន ​នៅ​កម្ពុជា។ ជាមួយ​គ្នា​នេះ ការ​បង្កើន​ការ​វិនិយោគ​របស់​វិនិយោគិន​ចិន​ នៅ​កម្ពុជា​ គឺ​ជា​កិច្ច​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាក់ស្តែង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។ លោក​បាន​បន្ថែម​ថា តាម​រយៈ​ការ​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​នេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ កាន់តែ​មាន​ការ​រីកចម្រើន និង​បង្កើន​ឱកាស ការ​ងារ​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​ផងដែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;