ក្រុមហ៊ុន១ នឹង​ប្រែ​ក្លាយ​ដីព្រៃ​ទុក​ចោល​នៅ​ខេត្ត​កំពត ទៅជា​ចម្ការ​ដូង​ក្រអូប-ទុរេន និង​ដំណាំ​ចម្រុះ

  • 2019-01-17 03:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់សិន ខូអិ​ល​ធី​ឌី នឹង​ប្រែក្លាយ​ដីព្រៃ​ទុកចោល​ឲ្យ​ក្លាយទៅជា​ចម្ការ​ដូង​ក្រអូប ចម្ការ​ទុរេន ដំណាំ​ចំរុះ និង​រី​ស៊​ត​( KC Farm & Resort) ផ្ទះ​លំហែកាយ សួនផ្កា និង​​តំបន់​ទេសចរណ៍​។​ គម្រោង​ថ្មី​នេះ​ ស្ថិត​នៅលើ​ផ្ទៃដី​រាប់រយ​ហិកតា ដែលមាន​ចំងាយ​ ១១០​គីឡូម៉ែត្រ​ចេញពី​រមណីយដ្ឋាន​វត្ត​ភ្នំ តាមផ្លូវ​ជាតិ​លេខ​៣ ឬ​ជាតិ​លេខ​៤ និង​តាមផ្លូវ​លេខ​៤១ ក្នុង​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត។

​លោក ឃឹ​ត ឈឿន អគ្គនាយក​ក្រុមហ៊ុន​ខាងលើនេះ បាន​បញ្ជាក់​កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៩​ថា នៅលើ​ទំហំ​ផ្ទៃដី​នេះ លោក​នឹង​អភិវឌ្ឍ​តំបន់​នោះ​ ឲ្យ​ក្លាយទៅជា​តំបន់​កសិកម្ម​មាន​ដំណាំ​ចម្រុះ​និង​លំហែ​។ ជាពិសេស​ចម្ការ​ដូងក្រអូប ចម្ការ​ទុរេន ងាយស្រួល​ប្រជាពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹមជីវិត។ ក្នុងនោះ​ក៏មាន​ផ្ទះ​លំ​កាយ​កាយ មាន​សួនផ្កា សួន​កម្សាន្ត ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស ទៅ​កម្សាន្ត​និង​ស្នាក់នៅ​បែប​ធម្មជាតិ​ពិតៗ។

​​លោក​បន្តថា ​ចំពោះ​ពូជ​ដូងក្រអូប​និង​បច្ចេកទេស អ្នកជំនាញ នាំចូល​មកពី​ប្រទេស​ថៃ។​ គម្រោង​​ដែល​មាន​​រយៈពេល​បី​ឆ្នាំនេះ ក៏មាន​រោងចក្រ​សម្រាប់​កែច្នៃ​ផងដែរ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;