EU ចាប់​ផ្តើម​យកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា ជាង​២០០​ដុល្លារ ក្នុង​១តោន ចាប់ពី​ថ្ងៃ១៨​មករា

  • 2019-01-17 08:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍​អឺរ៉ុប (EU) នឹង​ចាប់ផ្តើម​គិតពន្ធ​លើ​​អង្ករ​របស់​កម្ពុជា និង​មីយ៉ាន់ម៉ា ដែល​នាំចូល​ទៅកាន់​ប្រទេស​ដែល​ជា​សមាជិក EU ២៨​ប្រទេស សម្រាប់​រយៈពេល​៣ឆ្នាំ ចាប់ពី​ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃ​១៦ ខែ​មករា ឆ្នាំ​២០១៩។

ចំពោះ​ការ​គិតពន្ធ​នាំចូល​អង្ករ​របស់​ប្រទេស​ទាំង២ គឺ​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៩​តទៅ ដោយឆ្នាំ​ដំបូង​តម្លៃ​ពន្ធ​នាំចូល​ចំនួន ​១៧៥អឺរ៉ូ ឬ​២០០,៧៣ដុល្លារ​អាមេរិក/១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ/១តោន និង​ឆ្នាំទី៣ តម្លៃ​១២៥អឺរ៉ូ/១តោន។

ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា ការ​សម្រេច​កំណត់ពន្ធ​ដូច្នេះ ដោយសារ​តែការ​កើនឡើង​នូវការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មីយ៉ាន់ម៉ា បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​អឺរ៉ុប​មួយចំនួន​ដែល​ជាអ្នក​ផលិត​អង្ករ​ដែរ​នោះ។

គណៈកម្មការ​អឺរ៉ុប បាន​រកឃើញ​ថា អង្ករ​ដែលនាំចូលពី​កម្ពុជា និង​មីយ៉ាន់ម៉ា ចូល​ទីផ្សារ EU បាន​កើនឡើង​ដល់ ៨៩% ក្នុង​រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ ដោយ​មាន​តម្លៃ​ទាប​ជាង​អង្ករ​របស់​ប្រទេស​អឺរ៉ុប។ ហេតុនេះ​វា​បាន​ធ្វើ​ឱ្យ​ប្រទេស​អឺរ៉ុប​ដែល​ផលិត​អង្ករ ពិបាក​ពង្រីក​ក្នុង​ទីផ្សារ EU ពោល​គឺ​បាន​ធ្លាក់​ចំណែក​ទីផ្សារ​ពី ៦១% មកនៅ​ត្រឹម ២៩% តែ​ប៉ុណ្ណោះ។

គួរ​ជម្រាប​ដែរ​ថា សំណើ​ឱ្យមាន​ការ​កំណត់ពន្ធ​នេះ ធ្វើឡើង​ដោយ​រដ្ឋាភិបាល​អ៊ីតាលី កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​មានការ​គាំទ្រ​ពី​ប្រទេសអឺរ៉ុប​ដែល​ផលិត​អង្ករ​ចំនួន​៧​ផ្សេងទៀត​រួមមាន អេស្ប៉ាញ បារាំង ព័រទុយហ្គាល់ ក្រិច ហុងគ្រី រ៉ូម៉ានី និង​ប៊ុលហ្គារី។

ជុំវិញ​រឿង​នេះ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​ឲ្យដឹង​ថា កម្ពុជា​ពុំ​មាន​អ្វី​ទើសទាល់​ទេ ចំពោះ​ការ​យក​ពន្ធ​នាំ​ចូល​អង្ករ​ពី​កម្ពុជា ​ទៅ​ក្នុង​សហភាព​អឺរ៉ុប​។ លោក​ថា កម្ពុជា​ក៏​អាច​មាន​លទ្ធភាព​ក្នុង​ការចាត់ចែង​បង់ពន្ធ​បាន ម្យ៉ាង​កម្ពុជា​ក៏​មិន​ចង់​នៅតែ​ជា​ប្រទេស​មួយ​ដែល​ត្រូវ​បាន​គេ​ចិញ្ចឹម​រហូត​នោះ​ទេ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;