ហាង​ឆេង iPhone X ថ្មី​ និង​​មួយ​ទឹក​ដាក់លក់​ថ្ងៃ​នេះ នៅសល់​ប៉ុន្មាន?

  • 2019-01-18 03:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​ទោះ​ជា​ត្រកូល iPhone ចេញ​ស៊េរី​ថ្មី​ដល់ iPhone XR, XS និង XS Max តែ​សម្រាប់ iPhone X ក៏​នៅ​តែ​ជា​គោល​ដៅ​សម្រាប់ការ​ទិញ​ប្រើ​ប្រាស់។

iPhone X បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន។ រហូត​​មក​ដល់​ពេល​នេះ iPhone X ដាក់​លក់​តាម​ហាង​មាន​ទាំង​ថ្មី មួយ​ទឹក។

តម្លៃ iPhone X កំពុង​លក់​តាម​ហាង​ នៅ​ថ្ងៃទី​១៨ មករា​នេះ៖

តម្លៃ​មួយ​ទឹក

iPhone X ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៦៩០ ទៅ ៧៥០ ដុល្លារ

iPhone X ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៧៨០ ទៅ ៨៥០ ដុល្លារ

តម្លៃ​ថ្មីនៅតាម​ហាង

iPhone X ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៨៥០ ដុល្លារ

iPhone Xទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៩៩០ ដុល្លារ

ងាក​មក iPhone ស៊រី​ថ្មី iPhone XR មាន​តម្លៃ​ចាប់​ពី ៨១០ ទៅ ៩២០ ដុល្លារ iPhone XS មាន​តម្លៃ​ចាប់​ពី ១០៥០ ទៅ ១៣២០ ដុល្លារ iPhone XS Max មាន​តម្លៃ​ចាប់​ពី ១០៧០ ទៅ ១៣៥០ ដុល្លារ អា​ស្រ័យ​ទៅ​តាម​ទំហំ៕

ប្រភព៖ Sabay News អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;