សម្តេច ហ៊ុន សែន៖ កម្ពុជា ត្រូវខិតខំ​ពង្រីកទីផ្សារ​ឱ្យបាន​ច្រើន ក្រៅពី​អាមេរិក និង​អឺរ៉ុប

  • 2019-01-21 01:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​ត្រូវ​ខិតខំ​បើក ពង្រីក និង​ពង្រឹង​ទីផ្សារ​ឱ្យ​បាន​ច្រើនថែម​ទៀត​ក្រៅពី​ទីផ្សារ​អាមេរិក និង​អឺរ៉ុប ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុជា​ចេញ​ក្រៅ ដូចជា​នៅក្នុង​ប្រទេស​ចិន, អាហ្វ្រិក, មជ្ឈឹមបូព៌ា និង​កូរ៉េ​ជាដើម។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពេល​ដែល​សម្តេច​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​ចំនួន ៤៦៨​នាក់ ដែល​កំពុង​សិក្សា​ក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងទៅកាន់និស្សិតខ្មែរដែលកំពុងសិក្សានៅចិន កាលពីថ្ងៃទី២០មករា ២០១៩។ រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សព្វថ្ងៃ​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​ក៏បាន​កើនឡើង​ដល់ ៥៦០០លាន​ដុល្លារ​ហើយ។ សម្តេច​លើកឡើង​ថា មិត្ត​ចិន​គឺ​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ស្ពាន​អាកាស និង​វារី​អគ្គីសនី​ជាដើម។

សម្តេច ហ៊ុន សែន ក៏​បាន​ពន្យល់​ទៅ​និស្សិត​ខ្មែរ​ផងដែរ​អំពី​ស្ថានការណ៍​ពិភពលោក​ដោយ​បានមាន​ប្រសាសន៍​ថា ទោះបី​ស្ថានភាព​ពិភពលោក​មានការ​ប្រែប្រួល ឬ​មិនច្បាស់លាស់​ថា​ទៅផ្លូវ​ណា​ក៏ដោយ គឺ​កម្ពុជា​មិន​ឱ្យ​ពលរដ្ឋ​ខ្លួន​ដាច់បាយ​ឡើយ។ សម្តេច​ប្តេជ្ញា​ថា នឹង​បន្ត​ខិតខំ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ឱ្យ​បាន​រឹងមាំ៕

ចុចអាន៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;