Pacquiao ទទួល​បាន​ប្រាក់​ប៉ុន្មានលាន​ដុល្លារ ពី​ការ​ឈ្នះ Broner?

  • 2019-01-21 02:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manny Pacquiao ត្រូវ​បាន​គេ​រាយការណ៍ថា បានទទួល​ប្រាក់ ២០លាន​ដុល្លារ ពីការ​ប្រកួត​ទល់​នឹងអ្នកប្រដាល់​អាមេរិក Adrien Broner កាលពីថ្ងៃ​អាទិត្យ ដណ្ដើម​បាន​ខ្សែ​ក្រវាត់ WBA welterweight។

យោងតាមវិបសាយ BoxingScene បានឲ្យដឹង​ថា Pacquiao ទទួល​បានប្រាក់​រង្វាន់ ១០លាន​ដុល្លារ ពីប្រកួត ខណៈ Broner ទទួលបាន ២,៥លាន​ដុល្លារ។ នៅ​ក្នុង​កុងត្រា បាន​បញ្ជាក់ថា កីឡាករ​ទាំង ២ ក៏នឹង​ទទួល​បាន​ភាគរយ​នៃ​ប្រាក់​ចំណូល​ដែល​រក​បាន​ពីការប្រកួត​នេះ​ផងដែរ។

ប្រភព​ដដែល​បញ្ជាក់ថា Pacquiao ទទួល​បាន​យ៉ាងតិច ១០លាន​ដុល្លារ​ទៀតបន្ថែម​លើ​ប្រាក់​រង្វាន់​ខាងលើ។ ប្រាក់​បន្ថែម​នេះ គឺជា​ចំណូល​ដែល​បាន​មកពី​ថ្លៃ​ឧបត្ថម្ភ និងចំណូល​ពី​ការ​ទិញសិទ្ធិផ្សាយជាដើម។

សូមបញ្ជាក់ថា អ្នកប្រដាល់ និងជា​អ្នកនយោបាយ​ហ្វីលីពីន វ័យ៤០ឆ្នាំ បាន​យកឈ្នះ Broner ដោយ​ពិន្ទុ ក្រោយ​ដើរ​ចូល​វ៉ៃ ពេញ ១២ទឹក៕

អត្ថបទ៖ សុខ សុវត្ថិ

;