ចិន គ្រោង​តភ្ជាប់​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ កម្ពុជា-ចិន

  • 2019-01-21 07:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 470

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វិស្វកម្ម និង​ដែក​ថែប​ចិន បង្ហើប​ពី​គម្រោង​សាងសង់​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ហុងកុង ដើម្បី​ជំរុញ និង​លើក​កម្ពស់​ប្រព័ន្ធ​អ៊ីនធឺណិត របស់​កម្ពុជា ឲ្យ​កាន់​តែ​មាន​គុណភាព និង​ល្បឿន​លឿន​ជាងមុន។

ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​វិស្វកម្ម និង​ដែក​ថែប​ចិន (រូប៖ ទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន)

ការ​បង្ហើប​ពី​គម្រោង​នេះ ត្រូវ​បាន​លើកឡើង​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​វិស្វកម្ម និង​ដែក​ថែប​ចិន នៅ​ Diaoyutai State Guesthouse នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩​នេះ​។

បើ​ជោគជ័យ ​គម្រោង​ប្រព័ន្ធ​ខ្សែ​កាប​អុប​ទិក​ក្រោម​បាត​សមុទ្រ ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ហុងកុង​នេះ​ នឹង​ក្លាយ​ជា​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ​ទី២ នៅ​កម្ពុជា​។

សម្ដេច ហ៊ុន សែន បាន​ឯកភាព​ទៅ​នឹង​ការ​ស្នើសុំ​ខាងលើ ព្រោះ​ថា កម្ពុជា ​ទើបតែ​មាន​ប្រព័ន្ធ​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ​តែ​មួយ​ខ្សែ​តែ​ប៉ុណ្ណោះ​។ កម្ពុជា ត្រូវការ​ក្រុមហ៊ុន​វិនិយោគ​ច្រើន​ថែម​ទៀត​លើ​វិស័យ​បច្ចេកវិទ្យា​។

លោក ស៊ូ ស៊ីវេ (Xu Siwei) បាន​រាយការណ៍​ជូន សម្តេច​ ហ៊ុន សែន​ អំពី​គម្រោង​ដែល​ក្រុមហ៊ុន​របស់​លោក កំពុង​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ការ​ផលិត​វារីអគ្គិសនី​ ដើរ​ដោយ​ធ្យូង​ថ្ម រួម​ទាំង​ការ​ចាប់​អារម្មណ៍​បន្ថែម ​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​ឈរ​លើ​នយោបាយ​បើក​ចំហ​របស់ សម្តេច​តេជោ និង​រាជរដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទ៖ លាភ.