សហជីព​សេរី​កម្មករ​ជួបជុំ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​លោក ជា វិជ្ជា

  • 2019-01-22 02:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩​នេះ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបជុំ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​ លោក ជា វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបាន​ទទួល​មរណភាព​កាលពី ១៥​ឆ្នាំមុន។ ការជួបជុំ​នេះ ធ្វើឡើង​នៅ​កន្លែង​រូប​សំណាក​លោក ជា វិជ្ជា នៅ​សួន​ច្បារ​មុខ​វត្ត​លង្ការ រាជធានី​ភ្នំពេញ។

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។

ថ្លែង​ក្នុងពិធី​នេះ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) ​អ្នកស្រី យ៉ាង សុភ័ណ្ឌ សម្ព័ន្ធ​សហជីព​កម្ពុជា​ និង​លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​វែកមុខ​ឃាតក​ពិត និង​អ្នកនៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះ៕

សូម​ទស្សនា​រូបភាព​នៃពិធីជួបជុំនៅរូបសំណាក​លោក ជា វិជ្ជា ខាងក្រោម​នេះ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;